ផ្លូវចូលវត្តត្រពាំងខ្ចៅ ដែលត្រូវទឹកភ្លៀងបុកដាច់ ត្រូវបានអាជ្ញាធរជួសជុលឡើងវិញ
កំពង់ឆ្នាំង៖ផ្លូវក្រួសសក្រហម៣កន្លែង ឆ្លងកាត់ទៅវត្តសិរីគង្គា ហៅវត្តត្រពាំងខ្ចៅ ស្ថិតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់
ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះត្រូវបានជំនន់ទឹកភ្លៀងបុកផ្តាច់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាជន អាជ្ញាធរមូលដ្ឋានបានជួសជុលឡើងវិញ។
លោក អ៊ុក សារ៉ុម មេឃុំថ្មឥដ្ឋ បានប្រាប់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបង្កឱ្យមានជំនន់ទឹកភ្លៀងលិច
ភូមិឋាន លិចផ្លូវធ្វើដំណើរ។ពិសេសនៅផ្លូវចូលទៅវត្តសិរីគង្គា ហៅវត្តត្រពាំងខ្ចៅ ត្រូវទឹកជំនន់បុកផ្តាច់ចំនួន៣កន្លែង។លោកបន្តថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសការដឹកផលិតកសិកម្មទៅកាន់ទីផ្សារនិងសិស្សានុសិស្សទៅសាលារៀនជាដើម ។
ជួយដោះស្រាយបន្ទាប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចរួមជាមួយមន្រ្តីមូលដ្ឋាន បានដឹកនាំកម្លាំងចុះជួសជុលផ្លូវមួយខ្សែនេះជាបណ្ដោះអាសន្នឡើងវិញ ដើម្បីជួយសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋ ពិសេស ពុទ្ធបរិស័ទដែលនឹងដង្ហែអង្គកឋិនទានចូលមកក្នុងវត្តនេះនៅថ្ងៃទី២៦ ខែតុលាខាងមុខ។ទន្ទឹមនេះរដ្ឋបាលស្រុក បានណែនាំដល់អាជ្ញាធរមូលដ្ឋានសិក្សាលើផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់ថា អាចដាក់លូបានឬយ៉ាងណា ដើម្បីបញ្ជៀសការលិចទឹកជាថ្មីម្ដងទៀត៕
ដោយ៖សុខ គឹមសៀន