ការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ គឺដើម្បីឆ្លើយតប តម្រូវការក្នុងយុគសម័យសន្តិភាព
បាត់ដំបង៖វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ ទី១៨លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបង បានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ក្រោម អធិបតីភាពឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា និងជាតំណាងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។វគ្គបណ្តុះបណ្តាលមានសិស្សនគរបាលជ័យលាភីចំនួន ១៧៩នាក់។

បញ្ជាក់ទៅលើអ្វីដែលលោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយក សាលានគរបាលជាតិភូមិភាគ៥បាត់ដំបងបានលើកឡើង ឧត្តម សេនីយ៍ឯក មាស ច័ន្ទសុផលអនុប្រធានបណ្ឌិត្យសភានគរ បាល កម្ពុជាបានថ្លែងនូវកោតសរសើរចំពោះវឌ្ឍនភាព យ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់របស់សាលានគរបាលជាតិភូមិភាគ៥ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការបណ្តុះបណ្តាលក្នុងយុគសម័យនៃសន្តិភាព និងក្នុងពេលប្រទេសកំពុងតែមានការអភិវឌ្ឍ។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃបានយកចិត្ត ទុកដាក់ និងបានផ្តល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះ
បណ្តាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកង កម្លាំងនគរបាល ជាប់ជាប្រចាំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជា
តិ។

ឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល បានផ្តាំផ្ញើដល់សិស្ស ទើប បញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងនិងជំនាញទាំងនេះ យកទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និង សង្គមជាតិ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.



