“យុវជនត្រូវមានផ្នត់គំនិតវិជ្ជមាន ហើយជៀសអំពីគំនិតទាំងឡាយណាដែលមានលក្ខណៈជ្រុលនិយម ដែលបង្កឱ្យបែកបាក់សាមគ្គីឯកភាពជាតិ”
អត្ថបទដោយ៖
ឆាយ រត្ថា
សម្តេចធិបតី៖ ដោយសារសង្គ្រាមផ្ទៃក្នុងកម្ពុជា អាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកពីឆ្នាំ១៩៧៥-១៩៩៤។
ហើយដោយសារនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ ក៏បានផ្តល់ដល់កាកបាទក្រហមកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នចាកចេញពីការពឹងផ្អែកលើជំនួយពីអន្តរជាតិ មកជាសមាគមជាតិមួយ ដែលមានភាពចាស់ទុំ និងម្ចាស់ការបានស្ទើរតែទាំងស្រុង។
នេះជាសក្ខីកម្មថា សន្តិភាព ជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្សជាតិ ហើយយុវជនជំនាន់ក្រោយ ត្រូវយល់ដឹងឱ្យច្បាស់ពីតម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាពដែលមានស្រាប់ឱ្យបានឋិតថេរ គង់វង្សយូរអង្វែង។
#ams1minute