លោក ហ៊ឹម លីម៉េង ត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ លោក ហ៊ឹម លីម៉េង ត្រូវបានតែងតាំងនិងប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៤ ខែតុលា នៅសាលាខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។
ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហ៊ឹម លីម៉េង ដែលទើបទទួលតំណែងថ្មី និងបានលើកទឹកចិត្តឱ្យប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងខេត្តកំពង់ធំ៕
ដោយ៖ប៊ុនរដ្ឋា