អភិបាលខេត្តបន្ទាយមានជ័យ៖ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សីលធម៌ល្អ ជាមូលដ្ឋានគ្រឹះចាំបាច់
អត្ថបទដោយ៖
គៀន ច័ន្ទហ៊ីន
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានគូសរំលេចថា ចំណេះដឹង ចំណេះធ្វើ ជាមួយបទពិសោធន៍សីលធម៌ការរស់នៅល្អ គឺជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់អ្នកបន្តវេនដឹកនាំសង្គមគ្រួសារ និងប្រទេសជាតិ ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នង មានបីបន្ទប់ នៅសាលាអនុវិទ្យាល័យសំរោងមានជ័យ នៅភូមិកណ្តាល ឃុំរោង ស្រុកអូរជ្រៅ កាលពីថ្ងៃទី២៣ ខែតុលា ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងអំពីការបង្កើនកសាងអគារសិក្សាចាប់តាំងពីទីក្រុង ដល់ជនបទដើម្បីបម្រើឱ្យអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងជាការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល៕
ដោយ៖ គៀន ច័ន្ទហ៊ីន