ប្រធានក្រុមការងារប្រជុំជាមួយសមាជិកបក្សនៅឃុំដងកាំបិត

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុក និងជាប្រធានក្រុម ការងាររបស់គណបក្សចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានចូលរួម​ប្រជុំត្រួតពិនិត្យ​នៅទីស្នាក់ការ​គណបក្ស​ប្រជា​ជនកម្ពុជា ឃុំដងកាំបិត ស្រុកសណ្ដាន់កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។

បន្ទាប់លោក លន់ យ៉េន ប្រធានគណបក្សប្រជាជនកម្ពុជាឃុំដង​កាំបិតលើកឡើងពីសភាពការណ៍រួមនៅមូលដ្ឋានឃុំដងកាំបិត។

ក្នុងឱកាសនេះឯកឧត្តម សោម ស៊ុន បានកោតសរសើរដល់ថ្នាក់​ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានរួមគ្នាគ្រប់គ្រង សមាជិកបក្ស និងអប់រំពង្រឹងសតិអារម្មណ៍របស់សមាជិក​គណបក្សឱ្យប្រកាន់ខ្ជាប់នូវឆន្ទៈស្មោះត្រង់ដាច់ខាតចំពោះគណបក្ស និងប្រជាជន ។ចូលរួមជាមួយអនុវត្តគោលនយោបាយ កម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា៕
ដោយ៖ប៊ុន រដ្ឋា

ads banner