កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ចំនួន៣ បានធ្វើឡើង​តាមរយៈប្រព័ន្ធ​វីដេអូ​​ពីចម្ងាយ (Video Conference)

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើ​ញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៦ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបីលើកទី២៤ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៨ (8th AIMMAF) ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។

អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់ លើការងារសន្តិសុខស្បៀង កសិកម្ម និង​ព្រៃឈើអាស៊ាន ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ និងការថ្លែង​របាយការណ៍កម្មវិធីកិច្ចប្រជុំពីសំណាក់រដ្ឋមន្រ្តីកសិកម្មតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបង្ហាញនូវជំហរគាំទ្រ និង​ការប្តេជ្ញាចិត្តអនុវត្តផែនការសកម្មភាពការអភិវឌ្ឍវិស័យកសិកម្ម និងព្រៃឈើរួមគ្នា ព្រមទាំងបណ្តាគម្រោងកម្មវិធីនានាឆ្នាំ២០២៦-២០៣០ ជាមួយបណ្តាសមាជិក​ក្នុងតំ​បន់អាស៊ាន ដើម្បីសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនិរន្តរភាព វិស័យ​កសិកម្ម​នៃប្រជាជាតិអាស៊ានទាំងមូល៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner