ច្បាប់ថ្មីវៀតណាម បើកឡានបំពានភ្លើងក្រហម ផាក៤៣០ដុល្លារ, ម៉ូតូអស់២៣០ដុល្លារ

ហាណូយ៖ ផ្អែកតាមសេចក្តីព្រាងក្រឹត្យថ្មី របស់ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងមានការបង្កើនទំហំផាកពិន័យ ដល់អ្នកបើកឡានដែលបំពានភ្លើងក្រហម ចំនួន៦ដង មានរហូតដល់៤៣០លានដុល្លារអាមេរិក ខណៈដែលអ្នកជិះម៉ូតូវិញ អាចផាកដល់ជាង២៣០ដុល្លារ នេះបើតាមកាសែត VNexpress។

យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍របស់ក្រសួង បានបង្ហាញថា ការបើកបរបំពានភ្លើងក្រហម គឺជាបទល្មើស ដែលកើតមានញឹកញាប់ ជាពិសេស នៅទីក្រុងហាណូយ និងតំបន់ផ្សេងទៀត។ នាយកដ្ឋានបានកត់សម្គាល់ថា អាកប្បកិរិយានេះច្រើនកើតឡើង នៅពេលព្រឹកព្រលឹម និងយប់នៅតាមដងផ្លូវ ដែលមិនមានប៉ូលិសចរាចរណ៍។

សេចក្តីព្រាងក្រឹត្យថ្មី តម្រូវឲ្យផាកអ្នកបើកបររថយន្តបំពាន ចន្លោះពី ៩លានដុង ឬ ជាង៣៥០ដុល្លារ ទៅដល់ ១១លានដុង ឬ ជាង៤៣០ដុល្លារអាមេរិក។ អ្នកជិះម៉ូតូដែលបើកភ្លើងឆ្លងភ្លើងក្រហម អាចប្រឈមនឹងការផាកពិន័យរហូតដល់ទៅ ៦លានដុង ឬ ២៣៦ ដុល្លារ សុទ្ធតែកើនឡើង ៦ដង ទាំងម៉ូតូ និងឡាន បើធៀបនឹងការផាកពិន័យ បច្ចុប្បន្ន។

ជាងនេះទៅទៀត ក្រសួងក៏ស្នើឲ្យចាប់ឃាត់ម៉ូតូ ពីអ្នកបើកបរ ដែលជិះប្រលែងដៃ ឬអត់កាន់ចង្កូតឡានជាដើម។ ម៉ូតូដែលត្រូវបានគេរកឃើញថា មានការកែប្រែមិនត្រឹមត្រូវ ក៏ត្រូវរឹបអូស ដូចអ្នកប្រើប្រាស់ប័ណ្ណក្លែងក្លាយផងដែរ នេះបើតាមកាសែត VNexpress៕

ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner