ត្រួតពិនិត្យរកសារធាតុញៀន លើមន្ត្រីរាជការសាលាស្រុករលាប្អៀរ និងរដ្ឋបាលឃុំទាំង១៤

កំពង់ឆ្នាំង៖ក្រុមការងារការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន​នៃស្នងការដ្ឋាននគរបាល​ខេត្តសហការជាមួយរដ្ឋបាល​ស្រុករលា​ប្អៀរ​ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤​បានអនុវត្តត្រួតពិនិត្យ​ទឹកនោម​លើមន្ត្រីរាជការក្នុងស្រុករលាប្អៀរ ។

អភិបាលស្រុករលាប្អៀរ លោក សេង វិចិត្រ បានបញ្ជាក់ថា ថ្ងៃនេះមន្ត្រី​រាជ​ការក្រុមប្រឹក្សាស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំទាំង ១៤ សរុបចំនួន​២២១ នាក់ បានមកត្រួតពិនិត្យទឹកនោមដើម្បីរក​សារធាតុញៀន ។ដោយឡែកមានមន្ត្រីរាជការខ្លះអវត្តមាន​ដោយ​ចុះ​បំពេញបេសកកម្មនៅតាមបណ្ដាខេត្តផ្សេងៗ និងធ្វើការត្រួតពិនិត្យ​នៅពេលក្រោយ។
សូមរំលឹកថាអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលស្ដីពីការត្រួតពិនិត្យទឹកនោមរកសារធាតុញៀនលើមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលខេត្តកំពង់ឆ្នាំងបានអនុវត្តលើកទី១ ទៅលើមន្ត្រីរដ្ឋបាលសាលា​ខេត្ត និងមន្ត្រីមន្ទីរហិរញ្ញវត្ថុ និងលើកទី ២អនុវត្តនៅមន្ត្រីរាជការ​​ទូទាំង​ស្រុករលាប្អៀរ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner