ក្រសួងសង្គមកិច្ច ជំរុញស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវពង្រឹងសមត្ថភាពក្រោមក្របខ័ណ្ឌគោលនយោបាយសេកិច្ច និងសង្គមឌីជីថល
បាត់ដំបង៖អគ្គនាយកដ្ឋាននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសម្របសម្រួលដោយមន្ទីរសង្គមកិច្ច ខេត្តបាត់ដំបងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដើម្បីពង្រឹងសមត្ថភាពដល់ស្ថាប័នពាក់ព័ន្ធនិងនៅថ្នាក់ក្រោមជាតិទាំង២៥ខេត្ត-រាជធានី និងមកពីបណ្តាអង្គការសង្គមស៊ីវិលដៃគូពាក់ព័ន្ធ ។

សិក្ខាសាលាដែលប្រព្រឹត្តទៅកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នា សាលប្រជុំរបស់មន្ទីរសង្គមកិច្ចខេត្តបាត់ដំបងក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រឹងសមត្ថភាពស្ថាប័ន ក្រោមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣
៥ និងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ។

តាមរយៈសិក្ខាសាលានេះ ក៏បានបង្ហាញអំពីវឌ្ឍនភាពនៃការកសាងប្រព័ន្ធឌីជីថលរបស់ក្រសួង ,ការធ្វើបទបង្ហាញស្តីពី គម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង ករណីសេវាសង្គមកិច្ច រួមបញ្ចូលគ្នា។ ការធ្វើបទបង្ហាញ ស្តីពីប្រព័ន្ធ disability Managom
ent Information System។បទបង្ហាញ ស្តីពីប្រព័ន្ធ CTP.។បទបង្ហាញស្តីពីប្រព័ន្ធ Child Pro ection Information Menagement System (Primero)…។

សូមជម្រាបថា សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចនិងលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

