អ្នករត់កម្ពុជា ហុង វណ្ណថេត ក្លាយជាបេក្ខភាពចូលរួម ព្រឹត្តការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ នៅទីក្រុង New York

(ភ្នំពេញ)៖ អ្នករត់ម៉ារ៉ាតុងវ័យ៤២ឆ្នាំ ហុង វណ្ណថេត ត្រូវបានគណកម្មការម៉ារ៉ាតុងអន្តរជាតិ ទីក្រុង New York ជ្រើសរើសជាកីឡាករកម្ពុជា អោយចូលរួមរត់ក្នុងព្រឹត្តការណ៍រត់ម៉ារ៉ាតុង ទីក្រុង New York នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ជាមួយអ្នករត់ម៉ារ៉ាតុងល្បីៗមកពីជុំវិញពិភពលោក ។

លោក ហុង វណ្ណថេត បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលក្លាយជាបេក្ខភាពទី១ ជាជនជតិខ្មែរ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានចុះឈ្មោះតាំងពីចុងឆ្នាំ២០២៣កន្លងទៅ អោយចូលរួមរត់ក្នុងព្រឹត្តការណ៍អន្តរជាតិធំ នៅលើពិភពលោក ក្នុងចំណោមព្រឹត្តការណ៍ម៉ារ៉ាតុងធំទាំង៦ មាន៖ ទី១.ម៉ារ៉ាតុង ទីក្រុង ញូយ៉ក , ទី២. ម៉ារ៉ាតុង ទីក្រុង ស៊ីហ្គាហ្គូ , ទី៣ ម៉ារ៉ាតុង ទីក្រុង ប៊ូស្តុន ,ទី៤ ម៉ារ៉ាតុង ទីក្រុង ឡុងដុង , ម៉ារ៉ាតុង ទីក្រុង ប៊ែកឡាំង និងម៉ារ៉ាតុង ទីក្រុងតូក្យូ ។ លោក បន្តថា ព្រឹត្តការណ៍ម៉ារ៉ាតុងអន្តរជាតិធំៗ គិតត្រឹមឆ្នាំ២០២៤នេះ មានអ្នករត់ជាជនជតិខ្មែរ ៥នាក់ហើយ ដែលបានចូលរួមរត់ ដូចជា ម៉ារ៉ាតុង ទីក្រុង ញូយ៉ក , ម៉ារ៉ាតុង ទីក្រុង ស៊ីហ្គាហ្គូ ,ម៉ារ៉ាតុង ទីក្រុង ឡុងដុង និងម៉ារ៉ាតុង ទីក្រុងតូក្យូ ។

អ្នកចូលចិត្តកីឡារត់វ័យ៤២ឆ្នាំ រូបនេះ អះអាងថា ការចូលរួមនេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ជាពិសេសលោកចង់នាំទង់ជាតិកម្ពុជា ទៅកាន់ព្រឹត្តការណ៍ធំៗកម្រិតពិភពលោកថា កីឡាករកម្ពុជាក៏មានសមត្ថភាពអាចចូលរួមដែរ មួយវិញទៀតលោកនឹងប្រឹងប្រែងអោយទទួលបានលទ្ធផលល្អ ទោះបីមានអ្នករត់ល្បីមកពីជុំវិញពិភពលោក ៥០០០០នាក់ក៏ដោយ។

លោក បញ្ជាក់បន្ថែមថា« ខ្ញុំចង់ឃើញកម្ពុជា មានអ្នកចុំឈ្មោះចូលរួមរត់ច្រើនរាប់សិបម៉ឺននាក់ ដូចព្រឹត្តការណ៍ម៉ារ៉ាតុងអន្តរជាតិធមៗដែរ » ។ ពីព្រោះព្រឹត្តការណ៍ក្នុងស្រុក (នៅ កម្ពុជា) និងនៅខាងក្រៅ (បរទេស) ហាក់មានគម្លាតខុសគ្នាបន្តិច ដោយសារការរៀបចំព្រឹត្តការណ៍ពាក់កណ្តាលម៉ារ៉ាតុងឬម៉ារ៉ាតុង គឺរៀបចំបានល្អ គឺគណកម្មការ និងអាជ្ញាធរបិទផ្លូវជិតមិនអោយមានការធ្វើចរាចរ ។

លោក ហុង វណ្ណថេត បានអំពាវនាវ និងចែករំលែកពីបទពិសោធន៍ អត្ថប្រយោជន៍ពីការរត់រយៈពេល៣ ឬ៤ឆ្នាំមកនេះ សូមចូលរួមរត់ក្នុងមួយថ្ងៃ ៣គីឡូ ៥គីឡូឬ១០គីឡូ មិនថា លឿនឬរត់ទេចូរសាកល្បង ចំណាយពេល ១០នាទី ៣០នាទី អោយក្លាយជាទម្លាប់ ពីព្រោះវាធ្វើអោយមានសុខភាពល្អ សម្រកគីឡូ សម្រកខ្លាញ់ធ្វើការមានអារម្មណ៍ស្រស់ស្រាយ ស្រស់ថ្លាជាងមុន និងគេងលក់ស្រួល ។

គួររម្លឹកថា លោក ហុង វណ្ណថេត បានចាប់ផ្តើមចូលលេងកីឡារត់នេះ បានជាង ៣ឆ្នាំហើយ និងធ្លាប់ចូលរួមរត់ច្រើន ដូចជា ពាក់កណ្តាលម៉ារ៉ាតុងក្រុងព្រះសីហនុ, ភ្នំពេញ, សៀមរាប និងម៉ារ៉ាតុង សៀមរាប រីឯក្រៅប្រទេស មាន ទីក្រុងហូជាមិញ ប្រទេសវៀតណាម សិង្ហបូរី និងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា ព្រឹត្តការណ៍រត់ម៉ារ៉ាតុង ទីក្រុង New York ឆ្នាំ២០២៤ គឺជាព្រឹត្តការណ៍ធំកម្រិតពិភពលោក ក្នុងចំណោម៦ ដោយមានអ្នកចុះឈ្មោះសរុប ១៦៥០០០នាក់ តែគណកម្មការសម្រេចយកត្រឹម៥០០០០នាក់ អោយចូលរួមរត់ ដើម្បីងាយស្រួលក្នុងការរៀបចំ និងគ្រប់គ្រង ៕

អត្ថបទ . រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner