វៀតណាមគ្រោងបង្កើនពន្ធលើភេសជ្ជៈផ្អែមដល់៤០%

ហាណូយ៖ ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ការទទួលទានភេសជ្ជៈមានជាតិស្ករច្រើននៅវៀតណាម បានកើនឡើង ជាង៤០០ភាគរយ។ ការណ៍នេះបានជំរុញឲ្យវៀតណាមគ្រោងនឹងបន្ថែមពន្ធ សម្រាប់ភេសជ្ជៈទាំងនេះ ពី១០ ដល់៤០% នេះបើតាមកាសែត VNexpress ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។

ប្រភពថា នៅប្រទេសវៀតណាម ការប្រើប្រាស់ភេសជ្ជៈផ្អែម បានកើនឡើងយ៉ាងខ្លាំង ដោយកើនឡើងពី ១.៥៩ ពាន់លានលីត្រ ក្នុងឆ្នាំ ២០០៩ ដល់ ៦.៦៧ ពាន់លានលីត្រ ក្នុងឆ្នាំ២០២៣ កើនឡើង ៤២០% ។ អ្នកជំនាញផ្នែកសុខភាពចាត់ទុកនិន្នាការនេះ បង្ហាញពីការកើនឡើង អត្រានៃការធាត់ និងជំងឺមេតាប៉ូលីស ក្នុងចំណោមមនុស្សធំ និងកុមារ។

ក្រសួងសុខាភិបាលបានស្នើសុំពន្ធលើការប្រើប្រាស់ ដោយលើកហេតុផលថា ពន្ធបច្ចុប្បន្ន មិនគ្រប់គ្រាន់ ជះឥទ្ធិពលលើអាកប្បកិរិយាអ្នកផឹកនោះទេ។

សេចក្តីព្រាងច្បាប់ស្តីពីពន្ធបន្ថែមនេះ គ្រោងនឹងដាក់ជូនរដ្ឋសភា ក្នុងខែនេះ ហើយរំពឹងថា នឹងអនុម័តនៅខែឧសភា ឆ្នាំក្រោយនេះ។

សាកលវិទ្យាល័យសុខភាពសាធារណៈបានព្យាករថា ពន្ធអាចកាត់បន្ថយអត្រាអ្នកលើសទម្ងន់បាន ២% និងធាត់ ១.៥% ទុបស្កាត់ជំងឺទឹកនោមផ្អែម ប្រភេទ២ ជាង៨ម៉ឺននាក់ និងសន្សំបាន ជាង២៤លានដុល្លារ ដែលធ្លាប់តែចំណាយលើការថែទាំសុខភាព៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner