គ្រាប់បែកសង្គ្រាមទម្ងន់ ១.៣៦០គីឡូ ប្រទះឃើញនៅវៀតណាម
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ គ្រាប់បែកមួយគ្រាប់ ទម្ងន់១.៣៦០គីឡូក្រាម ត្រូវបានគេរកឃើញ នៅជិតស្ពាន Long Bien នៃទីក្រុងហាណូយ ត្រូវបានយកចេញពីទីតាំងនោះ ដោយសុវត្ថិភាព នេះបើតាមកាសែត VNepxress។
យោងតាមទីបញ្ជាការជាន់ខ្ពស់យោធា នៅហាណូយ បានឱ្យដឹងថា គ្រាប់បែក
M-118 ប្រវែង២១០សង់ទីម៉ែត្រ ដែលមានផ្ទុកសារធាតុ Dynamite ជាង៨០០ គីឡូក្រាម មួយគ្រាប់នេះ ត្រូវបានរកឃើញ ដោយអ្នកស្រុកម្នាក់ ដំបូងឡើយ កាលពីថ្ងៃទី២១ ខែតុលា។ វិធានការ ផ្លាស់ទីគ្រាប់បែក ត្រូវបានដាក់ចេញភ្លាមៗ ដើម្បីធានាសុវត្ថិភាព នៅកន្លែងនោះ។
បើតាម VNexpress ស្ពានមួយនេះ គឺជានិមិត្តរូប នៃទីក្រុងហាណូយ ត្រូវបានសាងសង់ឡើង ដោយជនជាតិបារាំង នៅចន្លោះឆ្នាំ១៨៩៨ និង ១៩០២ ហើយធ្លាប់ត្រូវបានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែក ក្នុងអំឡុងសង្គ្រាមវៀតណាម៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ