ស្ត្រីចង់នៅជាមួយមនុស្សយន្តជាងបុរស ១០ឆ្នាំទៀត បើតាមអ្នកជំនាញ
បរទេស៖ អ្នកជំនាញបានលើកឡើងថា ស្ត្រីៗអាចងាកទៅរកមនុស្សយន្ត កាន់តែខ្លាំងឡើង សម្រាប់ភាពស្និទ្ធស្នាល រួមទាំង ការរួមដំណេក ក្នុងរយៈពេល ១ទសវត្សរ៍បន្ទាប់ នេះបើតាមប្រភព ពីគេហទំព័រ Dailyfocus នៅក្នុងសប្តាហ៍នេះ។
បើតាមអ្នកជំនាញអនាគត លោកវេជ្ជបណ្ឌិតអង់គ្លេស Ian Pearson ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីនឹងចូលចិត្តការរួមភេទ ជាមួយមនុស្សយន្ត ជំនួសឱ្យបុរស ក្នុងរយៈពេល ដប់ឆ្នាំខាងមុខ ហើយនៅឆ្នាំ២០៥០ ស្ត្រីជាច្រើននាក់នឹងបង្កើតទំនាក់ទំនង កាន់តែខ្លាំងឡើង ជាមួយមនុស្សយន្ត។ ប្រដាប់ប្រដា ដូចជា ឧបករណ៍រំញ័រ គឺជាកត្តាសំខាន់។ រីឯ បញ្ញាសិប្បនិមិត្ត ឬ Al និងភាពទំនើបផ្នែកមេកានិចមានភាពកាន់ប្រសើរឡើង ស្ត្រីៗកាន់តែច្រើន ជ្រើសរើសមនុស្សយន្តជាង។ ស្ត្រីមួយចំនួនអាចចូលចិត្តការគ្រប់គ្រង និងការព្យាករណ៍របស់ដៃគូ ជាមនុស្សយន្ត។ ភាពឯកោក្នុងសង្គម ឬ ការលំបាកក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សពិត អាចជំរុញចំណាប់អារម្មណ៍ លើមនុស្សយន្ត ជាង។
យ៉ាងណាក៏ដោយ មានមតិអះអាងថា ភាពស្និទ្ធស្នាលរបស់មនុស្សពិត គឺស្មុគស្មាញ និងច្រើនមុខ ដែលលើសពីការពេញចិត្តខាងរាងកាយ ហើយទំនាក់ទំនងផ្លូវអារម្មណ៍ ការយល់ចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដែលសុទ្ធតែជារឿងចាំបាច់ខ្លាំង ហើយត្រូវការមនុស្សពិត ជាង៕
ប្រភពពី Dailyfocus ប្រែសម្រួល៖ សារ៉ាត