មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងខេត្ត

កំពង់ឆ្នាំង៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានប្រជុំផ្សព្វផ្សាយ និង ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មាន​ខេត្ត តំណាងលោកឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងស្តីទីបាន​ប្រាប់​ទៅអ្នក សារព័ត៌មានគ្រប់ទម្រង់ដែលចូលរួមថា ធម្មនុញ្ញនេះ បានដើរតួនាទី យ៉ាងសកម្មក្នុងការលើកកម្ពស់គុណ​តម្លៃវិជ្ជា ជីវៈសារព័ត៌មាន នៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយ នូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន ក៏ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ពង្រឹង វិស័យ សារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ធានា​ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងសង្គមមកលើប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា ។

លោក ហ៊ឹង ចូច អធិប្បាយថាខ្លឹមសារសំខាន់ៗ ក្នុងសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានពន្យល់ច្បាស់ពីសិទ្ធិ និងករណីយ​កិច្ចអ្វីដែលអ្នកសារព័ត៌មាន ត្រូវធ្វើ និងមិនត្រូវធ្វើ ព្រមទាំងការរៀប រាប់ពីទិដ្ឋភាពទាក់ទង នឹងសិទ្ធិទទួលខុសត្រូវនានា ដែលស្ថិតក្នុង ក្របខ័ណ្ឌនៃច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមានរបស់ព្រះរាជាណា ចក្រកម្ពុជា ។

តាមរយៈព្រឹត្តិការណ៍នេះលោកអនុប្រធានមន្ទីរព័ត៌មានលើកទឹកចិត្តដល់​អ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ឆ្នាំងត្រូវបន្តចូល​រួមផ្សព្វ​ផ្សាយ ព័ត៌មានល្អៗដែលបម្រើដល់ចំណេះដឹង និងការអភិវឌ្ឍប្រទេស៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner