ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋាន​ស្រុកទ្រាំងខេត្តតាកែវ

(តាកែវ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសតែងតាំងសមាសភាពក្រុម​ការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ដែល ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ជាសហប្រធានក្រុមការងារ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ថ្លែងថា ក្នុងរយៈពេល ១ឆ្នាំហើយ រាជរដ្ឋាភិបាល​អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យ​ប្រទេសកម្ពុជាយើង មានការរីកចម្រើនច្រើន ។ គោលដៅរបស់​រាជរដ្ឋាភិបាល នីតិកាលទី៧នេះ គឺបន្តអ្វីដែលរដ្ឋាភិបាលចាស់​បានបន្សល់ទុក ហើយនឹងធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ឧទាហរណ៍៖ លើការងារអប់រំ ៖ ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺអ្នកចេះគឺជាប់។

សម្តេចបវរធិបតី បានធ្វើការកែទម្រង់ចាប់ពីបឋមសិក្សា ដោយបានចាប់ផ្តើម​ជ្រើសរើស​សាលាបឋមសិក្សាចំនួន ៤២សាលានៅទូទាំងប្រទេស។ ដោយ​ធ្វើការ​កែទម្រង់ឥរិយាបទរបស់កូនសិស្ស កែទម្រង់របៀបរបបគ្រប់គ្រងនៅ​ក្នុង​សាលា កែទម្រង់ឥរិយាបទ និងវិធីសាស្ត្រនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ។

ដោយឡែកលើការងារកំណែរទម្រង់មន្ត្រីរាជការ ដោយបច្ចុប្បន្ននេះការជ្រើស​រើសមន្ត្រីរាជការ គឺត្រូវឆ្លងកាត់ការប្រឡងប្រកបដោយភាពយុត្តិធម៌។ និងក្នុង​វិស័យសុខាភិបាល ក៏បានធ្វើកំណែទម្រង់ ចាប់ពីថ្នាក់ជាតិ ដល់មូលដ្ឋាន ដើម្បីផ្តល់ការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីលទ្ធផលការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអនុវត្តសម្រេចបាន និងទិសដៅការងារថ្មីៗ ដែលត្រូវអនុវត្តជាបន្តបន្ទាប់ទៀត និងបានកោតសរសើរដល់អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការគ្នាបានយ៉ាល្អប្រសើរក្នុងការផ្តល់សេវា​សាធារណជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសលើបញ្ហាគ្រឿងញៀន​នៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner