មន្ត្រីអន្តរក្រសួង ចុះពិនិត្យផ្លូវ១៨ខ្សែនៅខេត្តតាកែវ

តាកែវ៖លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឱ្យដឹងថា ឯកឧត្តម ងួន ដាញ៉ិល រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍​ជន តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៥ ខែតុលា បានដឹកនាំ​ក្រុមការងារ​គណ:កម្មការអន្តរ ក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យ​ផ្លូវ១៨ខ្សែក្នុងខេត្តតាកែវ។

ក្រោយពីបានចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវចំនួន១៨ខ្សែ លើការងារ ផ្លូវក្រាលក្រួសស​និងការងារចាក់ដីល្បាយ​ក្រួស១៤ខ្សែ​,​គម្រោងថែទាំ ផ្លូក្រាលកៅស៊ូ (DBST)ចំនួន៤ខ្សែ រួចមកដោយផ្អែកទៅលើ​លក្ខណៈបច្ចេកទេស សោភណភាព និងគុណភាព ផ្លូវក្រាលកៅស៊ូ (DBST) ក៏ដូចជាការចាក់ដីក្រាលក្រួសស ដីល្បាយភ្នំ គណៈកម្មការ អន្តរក្រសួង បានសម្រេចឯកភាព​ទទួល​យកសម្រាប់ការអនុវត្ត ការងារស្ថាបនាផ្លូវនេះ៕
ដោយ៖ តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner