ប្រជាជនជប៉ុនបោះឆ្នោតសភានៅថ្ងៃនេះ
បរទេស៖ នៅថ្ងៃអាទិត្យនេះ ប្រជាជននៅទូទាំងប្រទេសជប៉ុនបាននិងកំពុងចូលរួមការបោះឆ្នោត ជ្រើសរើសសមាជិកសភាជាន់ទាប ដ៏មានអំណាច។ មានការិយាល័យបោះឆ្នោត ប្រមាណ ៤៥,០០០ កន្លែង នៅទូទាំងប្រទេស បើកទ្វារស្វាគមន៍ អ្នកបោះឆ្នោត តាំងពីម៉ោង៨ព្រឹក។
«រឿងអាស្រូវរៃអង្គាសថវិកានយោបាយ» កំពុងសាកល្បងជំនឿ ចំពោះគណបក្សកាន់អំណាច ហើយអ្នកបោះឆ្នោតជាច្រើននាក់ កំពុងតស៊ូ ស្វែងរកតំណាង យកមកទប់ទល់ នឹងអតិផរណា ក្នុងប្រទេស។ មានអាសនៈចំនួន៤៦៥ ជាមួយនឹងបេក្ខជន ជាង១៣០០នាក់។ ស្តង់ដារសម្រាប់សភាជាន់ទាប ភាគច្រើន គឺទាល់តែទទួលបាន ២៣៣ អាសនៈ។
នាយករដ្ឋមន្ត្រី លោក Ishiba Shigeru បាននិយាយថា លោកនឹងចាត់ទុក «ជាជ័យជម្នះ» ប្រសិនបើគណបក្ស សេរីប្រជាធិបតេយ្យ និងដៃគូសម្ព័ន្ធ គឺបក្ស Komeito គ្រាន់តែទទួលសំឡេង ភាគច្រើននោះ។ លោក Noda Yoshihiko ដែលជាប្រធានគណបក្សប្រឆាំងធំជាងគេ គឺ គណបក្ស «ប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន» ចង់បញ្ឈប់ មិនឲ្យកើតមានរឿងនេះ ឡើងនោះទេ៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត