មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទេយ្យទានចូលរួមអង្គកឋិនទាននៅវត្តបាគង
អត្ថបទដោយ៖
ប៊ុន រដ្ឋា
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី ព្រមទាំងសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្ងៃសៅរ៍ទី២៦ ខែតុលា បាននាំទេយ្យទានត្រៃអង្គកឋិន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃសម្រាប់អង្គកឋិនទាននៅវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ឈិត សាផូ គណៈកម្មការវត្តបាគង បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីដែលបានចូលរួមកសាងសមិទ្ធផលនានា នៅវត្តបាគងនេះ៕
ដោយ៖ ប៊ុន រដ្ឋា