ក្រុងប៉ោយប៉ែត មានមហិច្ឆតាធ្វើឱ្យក្លាយជា“ ទីក្រុងគួរឱ្យចង់រស់នៅ “

បន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែត មានគម្រោងអភិវឌ្ឍន៍ឱ្យក្លាយ “ ទីក្រុងគួរឱ្យចង់រស់នៅ “ ដែលជាគំនិតផ្ដួចផ្ដើមដោយ​រាជរដ្ឋា​ភិបាល​កម្ពុជា នឹងអនុវត្តនាដើមឆ្នាំ២០២៥ ខាងមុខ ដែលគ្រោងចំណាយ​ថវិកា​ប្រមាណ១២០លានដុល្លារអាម៉េរិក ។លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថ្លែងដូច្នេះក្នុង​ពិធីអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភណភាព​ក្រុងកាល
ពីចុងសប្ដាហ៍នេះ។

រដ្ឋបាលក្រុងប៉ោយប៉ែត មានកម្មវិធីអនាម័យបរិស្ថាន ដើម្បីលើក​កម្ពស់សោភណភាព និងដាស់ស្មារតីឱ្យ​ពលរដ្ឋចូល​រួមវេចខ្ចប់​ទុកដាក់សំរាមឱ្យមានរបៀបរៀបរយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចភ្លើងស្តុបផ្សារកណ្តាល ទៅកាន់រង្វង់មូល​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ប្រមាណ៥គីឡូម៉ែត្រ។ ការធ្វើអនាម័យបរិស្ថាន មានការចូលរួមពីកងកម្លាំង មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ក្រុមហ៊ុនស៊ីនទ្រីប្រមាណ ៤០០នាក់។

លោកបានប្រាប់ថា ការធ្វើអនាម័យបរិស្ថាននិងការផ្សព្វផ្សាយ​ក្នុងគោល​បំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ ក្រុងឱ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់​ប្រជាពលរដ្ឋ៕
ដោយ៖ឃិន គន្ធា

ads banner