អភិបាលខេត្តកំពង់ចាម បន្តចែកស្រូវពូជ ជូនប្រជាពលរដ្ឋ ៨៣គ្រួសារ នៅស្រុកស្ទឹងត្រង់
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ និងក្រុមការងារបានបន្តចែកពូជស្រូវដែលជាអំណោយរបស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាពលរដ្ឋ ៨៣គ្រួសារ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ សម្រាប់ស្តារឡើងវិញក្រោយរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គ។ក្នុងកសិករក្នុងមួយគ្រួសារ ទទួលបានស្រូវពូជទម្ងន់ ១០០ គីឡូក្រាម ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ។សម្តេចតែងគិតអំពីគោលការណ៍ដើម្បីរក្សាឲ្យបាននូវសន្តិសុខស្បៀង ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ស្រុកស្ទឹងត្រង់ ប្រឈមខ្លាំងនឹងការបាក់ច្រាំងទន្លេ ។នៅពេលទឹកស្រកអស់ រដ្ឋាភិបាលនឹងចាប់ផ្ដើមរៀបចំក្រុមការងារបច្ចេកទេស ដែលមានក្រសួងធនធានទឹក និងឧតុនិយម នឹងចុះមកធ្វើការជួសជុលជូនប្រជាពលរដ្ឋដើម្បីឲ្យមានផ្លូវធ្វើដំណើរបានស្រួលឡើងវិញផងដែរ ៕
អត្ថបទ និង រូបភាពៈលីពៅ