ថៃដង្ហែក្បួនទូក អបអរបុណ្យចម្រើនព្រះជន្មស្តេច

បាងកក៖ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ការដង្ហែទូកចំនួន៥២គ្រឿង ត្រូវបានធ្វើឡើង សម្រាប់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រ ​Maha Vajiralongkorn​ យាងចូល ៧២ព្រះវស្សា ដែលត្រូវនឹង ថ្ងៃចន្ទនេះ។

ព្រះរាជពិធីដង្ហែ តាមដងទន្លេចៅប្រាយ៉ា។ ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ក៏បានយាងគង់នៅលើក្បួនដង្ហែ ខណៈប្រជាជនរាប់ពាន់នាក់មកជួបជុំគ្នា នៅឯច្រាំងទន្លេទស្សនាក្បួនទូកដែលតុបតែងដោយពណ៌ក្រហម និងពណ៌មាស ហើយជិះដោយទាហានជើងទឹក ក្នុងសំលៀកបំពាក់ បែបប្រពៃណី។ កាសែត បាងកកប៉ុស្តិ៍ បានចុះផ្សាយថា ក្បួនបានធ្វើដំណើរ ក្នុងចម្ងាយផ្លូវ ជាង៤គីឡូម៉ែត្រ។

អ្នកដែលបានទៅរង់ចាំ តាំងពីព្រឹកព្រលឹម បាននិយាយថា គេមានអារម្មណ៍រំភើបរីករាយ ដែលបានមកទស្សនា៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner