ពលរដ្ឋ៣៥គ្រួសាររស់នៅមិនរៀបរយជាប់មាត់ស្ទឹងសិរីសោភ័ណសាទរដំណោះស្រាយអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ៣៥គ្រួសារ ដែលរស់នៅមិនរៀបរយជាប់មាត់ស្ទឹងសិរីសោភ័ណបានស្រុះស្រួលចាប់ឆ្នោត ជ្រើស រើសក្បាលដីសម្រាប់ទៅតាំងទី លំនៅថ្មីកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ទីតាំងថ្មីរបស់ពួកគាត់នៅក្បែរកន្លែងចាស់ពួកគេរស់នៅមិនរៀបរយដែរ។

ប្រជាពលរដ្ឋទាំង៣៥គ្រួសារ ដែលទទួលបានក្បាលដីថ្មី នឹងទទួលបានប្លង់រឹង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹកជាដើម ។ចំពោះទីតាំងចាស់រដ្ឋបាលខេត្តយកទៅអភិវឌ្ឍន៍ជាសួនច្បារថ្មីនិងស្តូបសួនតេជោសន្តិភាពនៅមាត់ស្ទឹង។

ទាំងនេះជាដំណោះស្រាយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានសាទរនិងថ្លែងអំណរគុណចំពោះដំណោះស្រាយ របស់ឯកឧត្តម អ៊ុ រាត្រី លើការរស់នៅថ្មីនេះ។

បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមការងារមន្ត្រីជំនាញសុរិយោដី និងអាជ្ញាធរដែនដី បានវាស់វែងល្វែងលំនៅដ្ឋាន តាមការកំណត់ក្នុងប្លង់ដែលប្រជាពលរដ្ឋបានចាប់ទទួលយក៕


ដោយ៖ឃិន គន្ធា

ads banner