យោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ទទួលបានអាវរងាជាអំណោយ​ដ៏ថ្លៃថ្លា​របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ខេត្តកណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការ​​សឹករងកណ្តាល បានចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គម​ហាសេនា​ប​តី​​តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនកងកម្លាំងតំបន់ប្រតិបត្តិការ​សឹករងកណ្តាល នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិ​ការ​សឹករងកណ្តាល។

ឧត្តមេសនីយ៍ត្រី នៃ និយម បានគូសបញ្ជាក់ថា សម្តេចទាំងទ្វេព្រមទាំង សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ​របស់​កងទ័ពរបស់យើង និងគ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែ​ឧបត្ថម្ភ​អាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ។

ឯកឧត្តម មេបញ្ជាការ បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តយក​ចិត្ត​ទុកដាក់ផ្តោតសំខាន់លើការលើកកម្ពស់ជីវភាព រស់នៅសេចក្តីសុខក្សេមក្សាន្ត​របស់ប្រជាជនកម្ពុជា ក្នុងនោះមានការលើកកម្ពស់ជីវភាព សុខុមាលភាពរបស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ កម្មករ កសិករ សិស្ស និស្សិត និងប្រជាពលរដ្ឋបម្រើការងារ ទាំងក្នុង និងក្រៅប្រព័ន្ធ។

ក្នុងនាមមេបញ្ជាការ ក៏ដូចជានាយទាហាន នាយទាហានរង គ្រប់លំដាប់ថ្នាក់ ត្រូវ​ប្តេជ្ញា​ដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិទាំង​ឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តម បំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពី សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិ​កម្ពុជា ប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញា កម្ទេចរាល់អំពើ ក្បត់ជាតិនិងមនោគមន៍វិជ្ជាជ្រុលនិយម តាមរយៈ​ការញុះញង់ បង្កឱ្យមានចលាចលក្នុងសង្គម ដែលមានចរិតជាបដិវត្តពណ៌ សំដៅ​បំផ្លាញសុខសន្តិភាព សេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់​ប្រទេសជាតិ។

ជំនួសមុខឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពល​ទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម សូមគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំង​ជាប់ជាប្រចាំ ដោយបានប្រសិទ្ធនាមថា ជាអគ្គភស្តុភាជាន់ខ្ពស់ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner