រកឃើញចម្លាក់បដិមាទ្វារបាល នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាចម្លាក់បដិមាទ្វារបាលចំនួន១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់​ខុសៗគ្នាទៅតាមជាន់នីមួយៗត្រូវបានគេរកឃើញ នៅខ្លោងទ្វារខាងជើង​ព្រះបរមរាជវាំង នៃក្រុងអង្គរធំ។

ទាក់ទិនក្នុងរឿងនេះលោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗ​មានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។

ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះដែរ ក្រុមអ្នកជំនាញបាន​កំណត់​ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និង​ជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។

ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញ គឺស្ថិតក្នុងរចនា​ប័ទ្មឃ្លាំង ដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំង ស្ថិតនៅ​សតវត្សរ៍​ទី​១១៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner