អភិបាលខេត្តកំពង់ចាម​អំពាវនាវឱ្យនាំកូនន ចៅ មកចុះឈ្មោះចូលរៀន

កំពង់ចាម​៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមបានអំពាវ​នាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូបសូមនាំកូន ចៅ ដែល​គ្រប់​អាយុចូលរៀន មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា។ឯកឧត្តមថ្លែង​បែបនេះ​ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ​សិក្សា​២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ កាលពីព្រឹកថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២៤​ ។

ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ​សិក្សា​២០២៤-២០២៥ក្រៅពីការអំពាវ​នាវដល់មាតាបិតា អាណាព្យាបាលឱ្យនាំកូនចៅ មកចុះ​ឈ្មោះចូលរៀន ,​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជំរុញដល់​មន្ទីរអប់រំ​ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំ​ពង្រីក​សក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន ដើម្បីឱ្ស​សាលា​រៀនក្លាយទៅជា​សាលា​កុមារ​មេត្រី កម្រិតអភិវឌ្ឍន៍ ។ជា​សាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។​

ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវបំពេញតួនាទីជាបុគ្គលនាំមុខ ,ជាឪពុកម្ដាយទី២ ជា​មគ្គុទ្ទេសក៍  ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ។ចំពោះ​ក្មួយៗសិស្សានុសិស្សទាំងអស់សូមបន្តខិតខំរៀនសូត្រ និងធ្វើ ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ។ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើ​អបាយ​មុខផ្សេងៗ​៕
ដោយ៖លី ពៅ

ads banner