ប្រពៃណីបណ្តែតប្រទីបរបស់អ្នកស្រុកអង្គរនៅវត្តអារញ្ញសាគរ ✨🇰🇭

អត្ថបទដោយ៖
ឆាយ រត្ថា

ជារៀងរាល់ឆ្នាំ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប តែងតែប្រារពកម្មវិធីបណ្តែតប្រទីបជ្វាលាយ៉ាងអធិកអធម និងមានមហាជនចូលរួមយ៉ាងច្រើនកុះករផងដែរ។ កម្មវិធីនេះតែងតែរៀបចំធ្វើឡើងនៅចំថ្ងៃ១រោច ពោលគឺបន្ទាប់ពីចេញព្រះវស្សាបាន១ថ្ងៃ ក្នុងន័យសំខាន់គឺសូមស្មាលា ឬសូមខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ (ព្រះនៃស្រូវ) នូវអំពើបាបទាំងឡាយដែលមនុស្សប្រព្រឹត្តដោយអចេតនាក្តី ឬចេតនាក្តី។

ប្រពៃណីបុណ្យបណ្តែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់នេះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទៀមជាប់នឹងជីវភាពប្រចាំថ្ងៃនៃអ្នកស្រុកតំបន់នេះ ហើយវានឹងក្លាយជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរណ៍ដែលចង់មកទទួលបទពិសោធន៍ផ្នែកវប្បធម៌ពីកម្ពុជាដែរ។

🎥 MLMUPC

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner