សម្តេចតេជោ ហ៊ុន សែន៖ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃព្រះមហាក្សត្រ ប្រទេសជាតិបាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងលិខិតថ្វាយព្រះពររបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះរាជគតិបណ្ឌិត ស្នេហាជាតិ និងស្នេហាប្រជាជន។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណា ជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កែប្រែជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយមោទនភាព និងកិត្យានុភាព។

ក្នុងព្រះបរមរាជវរោកាសដ៏វិសេសវិសាលទាំងនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវ ព្រះសក្ខីកម្មជាវិជ្ជមានរបស់ ព្រះករុណា ថ្លៃវិសេសជាទីគោរពសក្ការៈបំផុត ដែលព្រះអង្គស្ដេចទ្រង់បំពេញព្រះរាជបូជ នីយកិច្ចបម្រើ ជាតិ សាសនា មហាប្រជានុរាស្ត្ររបស់ព្រះអង្គ ប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ និង ព្រះមនុស្សធម៌ដ៏ត្រជាក់ក្សេមក្សាន្តសម្បូរសប្បាយ។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាន និងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយមោទនភាព និងកិត្យានុភាព៕
ដោយ៖ពលជ័យ

ads banner