គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា”
សៀមរាប ÷ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា” ក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (មូលនិធិ ស.អ.) នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងនៅសណ្ឋាគារ រូយ៉ាល់អង្គររីសត ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាតំណាងឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ព្រមទាំងមានការចូលរួមពីតំណាងសមាគម វិស័យឯកជន សាកល- វិទ្យាល័យ និង សិស្ស និស្សិតសរុបប្រមាណ ១០០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ ១) ជំរុញការ ផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និង សារៈសំខាន់នៃការចាប់យកឌីជីថលនៅក្នុងយុគ- សម័យសេដ្ឋកិច្ចឌីជីថល, ២) ចែករំលែកទស្សនទាន គំនិតនវានុវត្តន៍ និង បទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ និង សហគ្រិន, និង ៣) កសាងបណ្តាញទំនាក់ទំនងនិងសហគមន៍ធុរកិច្ចឌីជីថលនៅកម្ពុជា។
ជាលទ្ធផល សិក្ខាសាលាផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅដោយរលូន និង ទទួលបាននូវលទ្ធផលគាប់ ប្រសើរដូចការរំពឹងទុក ថែមទាំងទទួលបាននូវធាតុចូលល្អៗជាច្រើន តាមរយៈការចែករំលែកទស្សនទាន, គំនិត នវានុវត្តន៍ និង បទពិសោធន៍ល្អៗជាក់ស្តែងពីសំណាក់ថ្នាក់ដឹកនាំ វាគ្មិនកិត្តិយស និង អ្នកចូលរួមទាំងអស់៕ អត្ថបទ ÷ ឈឹម ទីណា