សម្ពោធសមិទ្ធផលនានាមានតម្លៃ១០លានបាតនៅវត្តបាលីលេយ្យ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖សមិទ្ធផលនានាដែលមានតម្លៃ១០លានបាត​(ប្រាក់ថៃ)​ឬប្រមាណជាង១.២០០លានរៀល​ជាអំណោយ​របស់​សប្បុរសជនជនជាតិថៃ និងខ្មែរស្ថិត​នៅវត្តបាលីលេយ្យ​ នៅភូមិ​ក្បាលស្ពាន២​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ត្រូវបានសម្ពោធឆ្លងកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ក្រោម​អធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

សមិទ្ធដែលសម្ពោធមាន ១.ព្រះមេរុ និងឡបូជាសពថ្មី(ឈាបនដ្ឋាន) មួយ​ខ្នងបំពាក់​បច្ចេកវិទ្យាឌីជីថល ប្រើដោយ​ប្រព័ន្ធអគ្គិសនី, ២.សាលា​តម្កល់សព, ៣.ផ្លូវបេតុង និងទីធ្លា ,៤.បន្ទប់ទឹក និង ៥.ការកែលម្អ​សោភណភាពជុំវិញវត្ត។

សមិទ្ធិទាំងនេះកសាង និងឧបត្ថម្ភដោយលោក សំប៊ូន សុខ ចាក់រើន​កៃស៊ី (លោក លី បាក់ឡេង)និងភរិយា លោកស្រី រ៉ាត់តាណាក់​លី សុខចាក់រើនកៃស៊ី ព្រមទាំងបុត្រា បុត្រី និងបងប្អូន មាន លោក លី បាក់តុង , លោក លី បាក់ហ៊ុយ ព្រមទាំងក្រុមគ្រួសារ ញាតិ​មិត្ត បុគ្គលិក សប្បុរស​ជន​នៃក្រុមហ៊ុនកាស៊ីណូផ្កាយ៥ និងកាស៊ីណូហ្កាឡាក់ស៊ី​(Galaxy Casino) នៅក្រុងប៉ោយប៉ែត ទាំងពុទ្ធ​បរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តបាលិលេយ្យ៕

ដោយ ឃិន គន្ធា

ads banner