Toyota ចាប់ដៃ NTT ជះលុយជាង ៣ពាន់លានដុល្លារ ស្រាវជ្រាវបច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI

តូក្យូ : កាសែត Nikkei Asia នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Nippon Telegraph and Telephone (NTT) ចាប់ដៃគ្នាបោះទុនប្រហែល ៣,២៦ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI។

ក្រុមហ៊ុនផលិតឡាន និងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុននេះ គ្រោងបង្កើតកម្មវិធីអភិវឌ្ឍឡានដែលនឹងប្រើ AI ប្រមើលមើលគ្រោះថ្នាក់ និងគ្រប់គ្រងឡាន ហើយបានកំណត់គោលដៅអភិវឌ្ឍបច្ចេកវិទ្យានេះឱ្យរួចរាល់នៅឆ្នាំ ២០២៨ និងអាចលក់ឱ្យក្រុមហ៊ុនផលិតឡានផ្សេងៗទៀត។

កិច្ចសហការរវាងក្រុមហ៊ុន Toyota និង NTT កើតឡើងចំពេលដែលក្រុមហ៊ុនផលិតឡានជប៉ុនជាច្រើន មានគោលបំណងវាយលុកចូលទីផ្សារឡានបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ដែលកំពុងរីកចម្រើន។

បច្ចុប្បន្នវិស័យឡានប្រភេទនេះ គ្របដណ្តប់ដោយឡានរបស់ក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិនផ្សេងៗទៀត។

កាលពីឆ្នាំ ២០១៧ Toyota និង NTT ក៏បានចាប់ដៃគ្នាផងដែរ ដើម្បីបង្កើតបច្ចេកវិទ្យាសម្រាប់ឡានដែលភ្ជាប់បណ្តាញ 5G ជាផ្នែកមួយនៃគម្រោងទីក្រុងឆ្លាតវៃក្នុងឆ្នាំ ២០២០។

បើតាមការអះអាងរបស់ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួននឹងបន្តសហការជាមួយក្រុមហ៊ុន NTT ដើម្បីត្រួសត្រាយអភិវឌ្ឍន៍បច្ចេកវិទ្យាធ្វើដំណើរប្រកបដោយសុវត្ថិភាពនាពេលអនាគត៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner