ថៃចុះត្រជាក់ខ្លាំងអាចដល់១អង្សាសេ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ កាសែត Bangkok Post បានចុះផ្សាយថា នៅថ្ងៃអង្គារនេះ រដូវរងាបានចាប់ផ្តើមមាន នៅក្នុងប្រទេសថៃ ជាមួយនឹងការមកដល់ នៃប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន ហើយរដូវត្រជាក់ ទំនងជានឹងបន្ត រយៈពេលប្រហែល ៤ខែ រហូតដល់ខែកុម្ភៈ ដោយតំបន់ខ្លះ អាចចុះដល់ ១អង្សាសេ ក៏មាន នេះបើយោងតាមនាយកដ្ឋានឧតុនិយម។
ប្រភពថា សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះចន្លោះពី ២ ដល់ ៤អង្សាសេ នៅភាគឦសាន និង តំបន់ខ្ពស់រាប ចន្លោះពី១ ដល់៣អង្សាសេ នៅតំបន់ទំនាបកណ្តាល និងភាគខាងត្បូងផ្នែកខាងលើ ចាប់ពីសប្តាហ៍នេះ រហូតដល់ថ្ងៃអាទិត្យ។ ព្យុះ ផ្គរ រន្ទះ និងខ្យល់បក់ខ្លាំង អាចកើតមាន នៅផ្នែកខ្លះ នៃតំបន់ទាំងនេះ។
ទឹកភ្លៀងត្រូវបានព្យាករណ៍ថា នឹងកើនឡើងនៅតាមឆ្នេរសមុទ្រ ដែលនាំមកដោយខ្យល់ត្រជាក់ នៅលើឈូងសមុទ្រ៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ