ទាហានអ៊ុយក្រែនរត់ចោលជួរជាង ១ម៉ឺននាក់ ពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី

គៀវ ៖ សមាជិកសភាអ៊ុយក្រែន លោកស្រី Anna Skorokhod បាននិយាយកាលពីថ្ងៃអង្គារថា ទាហានអ៊ុយក្រែនជាង ១០០,០០០នាក់បានរត់ចោលជួរ ឬ AWOL ក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី។

ការអះអាងបែបនេះរបស់លោកស្រី Skorokhod ធ្វើឡើងស្របពេលដែលសមាជិកសភាអ៊ុយក្រែនម្នាក់ទៀត បានលាតត្រដាងនាពេលថ្មីៗនេះថា ការខាតបង់កើនឡើង និងកង្វះកងទ័ព កំពុងជំរុញឱ្យមានផែនការជ្រើសរើសទាហានបន្ថែមដល់ទៅ ១៦០,០០០នាក់។

ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ Novyny.LIVE លោកស្រី Skorokhod បាននិយាយថា ការគ្រប់គ្រងមិនត្រឹមត្រូវ និងការសម្រេចចិត្តមិនល្អរបស់មន្ត្រី កំពុងរួមចំណែកធ្វើឱ្យធ្លាក់ចុះក្រមសីលធម៌នៅក្នុងសមរភូមិ ហើយលោកស្រីក៏បានទទួលពាក្យបណ្ដឹងពីទាហាន និងក្រុមគ្រួសារពួកគេ អំពីអាកប្បកិរិយារបស់ថ្នាក់លើផងដែរ។

តួលេខទាហានរត់ចោលជួរដែលបញ្ចេញដោយលោកស្រី Skorokhod គឺស្របនឹងតួលេខដែលបានផ្តល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន ដោយមេធាវីយោធា លោក Roman Lykhachev ដែលបាននិយាយថា ពិតប្រាកដណាស់ ទាហានជាង ១០០,០០០នាក់បានចាកចេញពីមុខតំណែងរបស់ពួកគេដោយខុសច្បាប់។

លោក Lykhachev បន្ថែមថា ក្នុងករណីខ្លះ ទាហានចន្លោះពី ២០ទៅ៣០នាក់បានរត់ចោលជួរក្នុងពេលតែមួយ ហើយថា មានតែយោធាប៉ុណ្ណោះដែលដឹងចំនួនពិតប្រាកដ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner