អនុស្សរណៈយោគយល់គ្នា រវាង ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារលេខ ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរគ្នាទៅវិញទៅមកក្នុងការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីអភិវឌ្ឍជំនាញ និងជម្រុញលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈ យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើផ្នែកអប់រំ បណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍជំនាញ និងជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងវិស័យអប់រំកម្រិតឧត្តមសិក្សា ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចគោលបំណង ផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស និងនិស្សិត។ ផ្ដល់ឱកាសក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងវិស័យអប់រំកម្រិតឧត្តមសិក្សា សំដៅលើកកម្ពស់គុណវុឌ្ឍសិក្សា។ផ្លាស់ប្ដូរព័ត៌មានស្ដីពីកម្មវិធីសិក្សា មុខវិជ្ជា ឱកាសការងារ និងកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាល និងស្រាវជ្រាវ។
ឯកឧត្តម លី ណាវុឌ្ឍ សកលវិទ្យាធិការរង សកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានលើកឡើងពីប្រវត្តនៃការចាប់ផ្តើមដំបូងរបស់ប៊ែលធីគ្រប់ និងគោលដៅរបស់សកលវិទ្យល័យប៊ែលធីអន្តរជាតិ ផ្តោតសំខាន់ទៅលើការអប់រំអោយមានការឬីកចំរើន មានគុណភាពខ្ពស់ ជាពិសេសការអនុវត្តជាក់ស្តែង ចាប់តំាងនិស្សិតរៀននៅឆ្នំាទី១ ដោយបានបញ្ជូនចុះធ្វើកម្មសិក្សាផ្ទាល់ នៅលើទីតំាងដែលត្រូវសិក្សា ដូចជានៅករដ្ឋាសំណង់ នៅតាមក្រុមហ៊ុនមេឌា ឬនៅតាមសាខាប៊ែលធីគ្រប់តែម្តង ។
លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាមេឌាសឺវីស បានលើកឡើងថា រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ(FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ បន្ទាប់ពីប្រតិបត្តិការបាន៣០ឆ្នាំមកនេះ យើងបានប្រែក្លាយប្រព័ន្ធផ្សាយទូរទស្សន៍ មកFull-HD និងត្រៀមចូលឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ យើងបានអភិវឌ្ឍន៍ ការផ្សាយលើបណ្តាញសង្គមរួមមាន AMS Central, AMS TV11 តាមរយៈ Website, Facebook, Youtube, Ticktok, Telegram Channels,… ។ល។ ដែលកំពុងធ្វើឲ្យអតិថិជន គាំទ្រច្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS បានបង្កើតឡើងនូវប្រព័ន្ធផ្សព្វផ្សាយទំនើប តាមបែបឌីជីថលឈ្មោះថា AMS កាលពីឆ្នាំ២០២០។ AMS ក្នុងរយៈពេល៤ឆ្នាំមកនេះ បានក្លាយជាដៃគូរដ៏ចម្បង មិនអាចខ្វះបានសម្រាប់ការសហការផ្សព្វផ្សាយ ការរៀបចំ និងផលិកម្មវិធី ព្រឹត្តិការណ៍ធំៗ ជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន និងបានបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែបនិងមានប្រយោជន៍ ផ្សារភ្ជាប់ជាមួយប្រជាជនទាំងក្នុងប្រទេស និងលើពិភពលោក៕ ដោយ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner