ចិននឹងឈានមុខគេក្នុង “យុគសម័យអគ្គិសនី” នៅឆ្នាំ ២០៣០

ប៉េកាំង : ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA និយាយថា ទីផ្សារថាមពលពិភពលោកកំពុងឈានចូលដល់ “យុគសម័យអគ្គិសនី”ថ្មី ដឹកនាំដោយប្រទេសចិន ចំពេលមានតម្រូវការឥន្ធនៈហ្វូស៊ីលឈានដល់កម្រិតខ្ពស់បំផុតនៅចុងទសវត្សរ៍នេះ។

ទីភ្នាក់ងារ IEA បានគូសបញ្ជាក់ថា ការបង្កើតថាមពលស្អាតកំពុងដំណើរការក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក នៅពេលដែលការផលិតអាគុយ និងបន្ទះស្រូបពន្លឺព្រះអាទិត្យកំពុងកើនឡើងយ៉ាងគំហុក ជំរុញដោយឧស្សាហកម្មរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។

ទីភ្នាក់ងារ IEA បានកត់សម្គាល់ថា ចិនត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់ស្ទើរតែ ៦០%នៃសមត្ថភាពផលិតថាមពលកកើតឡើងវិញទាំងអស់ ដែលបានដំឡើងនៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០។

ទីភ្នាក់ងារ IEA និយាយថា ការប្រើប្រាស់ថាមពលស្អាតខ្ពស់ជាងគេ គឺទៅលើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកកាលពីឆ្នាំ២០២៣ ខណៈដែលសមត្ថភាពផលិតថាមពលកកើតឡើងវិញមានជាង ៥៦០ជីហ្គាវ៉ាត់ (GW)។

អង្គការមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះបន្ថែមថា ថវិកាជិត ២ពាន់ពាន់លានដុល្លារ កំពុងចាក់បញ្ចូលទៅក្នុងគម្រោងថាមពលស្អាតនៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ កើនឡើងស្ទើរតែទ្វេដងនៃចំនួនថវិកាដែលបានវិនិយោគលើឥន្ធនៈហ្វូស៊ីល។

យ៉ាងណា ទោះបីជាមានសន្ទុះកើនឡើងការផ្លាស់ប្តូរថាមពលស្អាតក៏ដោយ ទីភ្នាក់ងារ IEA បានអះអាងថា ពិភពលោកនៅតែស្ថិតលើផ្លូវដ៏វែងឆ្ងាយពីគន្លង ស្របគ្នា ជាមួយនឹងគោលដៅក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ ២០៥០៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner