Elon Musk បញ្ជាក់ពីរឿងឡានលក់តម្លៃជាង២ម៉ឺនដុល្លារ
បរទេស៖ ក្រោយលេចលឺដំណឹងជាបន្តបន្ទាប់ដែលថា ក្រុមហ៊ុនឡានអគ្គិសនី Tesla អាចនឹងលក់ឡានអគ្គសិនី តម្លៃក្រោម ២,៥០០០ដុល្លារនោះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla បានចេញមុខមកបញ្ជាក់ នាពេលថ្មីៗនេះថា «គ្មានតម្លៃនេះទេ សម្រាប់ឡាន EV របស់លោក» ប៉ុន្តែ តាក់ស៊ីគ្មានមនុស្សបើក នាពេលខាងមុខ អាចមានតម្លៃនេះ។
បុរសវ័យ៥៣ឆ្នាំ មានទ្រព្យច្រើនជាងគេលើពិភពលោករូបនេះ ថែមទាំងបានពណ៌នា លើការឃោសនាលក់រថយន្តអគ្គិសនី ក្នុងតម្លៃបែបនេះ ថា «គ្មានន័យ», «ជាគំនិតឆ្កួត» ហើយ «វានឹងខុសពីអ្វី ដែលយើងជឿជាក់បាន»។
ប៉ុន្តែ លោក Musk បានបន្ថែមថា តាក់ស៊ីគ្មានមនុស្សបើក Cybercab ដែលនឹងមកដល់ នាពេលខាងមុខ តម្លៃអាចនឹងមាន ប្រមាណ៣,០០០០ដុល្លារ ឬ ប្រមាណ ២,៥០០០ដុល្លារ ដែលអាចនឹងដាក់លក់ នៅឆ្នាំ២០២៦។
យ៉ាងណាមិញ Tesla ធ្លាប់បានណែនាំ ក្នុងការផលិត «Model 2» ដែលអាចមានតម្លៃថោកជាង Model 3 និង Model Y និងតូចជាង កាលពីឆ្នាំមុន។ លោក Elon Musk ធ្លាប់បានអះអាងអំពីការអភិវឌ្ឍន៍ការផលិតរថយន្តអគ្គិសនី ដែលមានតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត EV ដែលមានតម្លៃសមរម្យជាង នៅលើទីផ្សារ បច្ចុប្បន្ននេះ៕
ប្រភពពី GB News ប្រែសម្រួល៖ សារ៉ាត