ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ៖ ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំ ប្រលងប្រណាំងគ្នា ដើម្បីសម្រេចស្តង់ដាទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែ​ទម្រង់

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡាប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី​២០២៤​-២០២៥នាព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅអនុវិទ្យាល័យចតុមុខ ក្នុង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់​ជូនណារ៉ុន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។

ឯកឧត្ដម ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញបាន អានសារលិខិតរបស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និ ង កុមារអាយុ ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបាន ឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន មានប្រសាសន៍ថា ប្រទេសកម្ពុជា បាននិងកំពុងរស់នៅក្នុងម្លប់សន្តិភាព ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ នេះជាឆ្នាំទី២ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមនិងកំណើនសេដ្ឋកិច្ច។ មួយឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាល បានអភិវឌ្ឍន៍និងកែទម្រង់វិស័យអប់រំ ចំនួន៤ចំណុច កាលពីថ្ងៃទី២៤ សីហា ២០២៣ ក្នុងគោលដៅពង្រឹងវិស័យអប់រំអោយកាន់តែល្អប្រសើរឡើង។

ឯកឧត្ដឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំប្រលងប្រណាំងគ្នា ដើម្បីសំរេចស្តង់ដាសាលាគំរូបឋមសិក្សា១០០ទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែទម្រង់ ជាសាលាគំរូ។

សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះត្រូវចាប់ផ្តើមដំណើរការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបញ្ចប់ ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទដូចជាប្រារព្វថ្ងៃបើកបវេសនកាល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner