ករណីសម្លាប់អ្នកកាសែតទូទាំងពិភពលោកកើនឡើងក្នុងឆ្នាំ ២០២២-២០២៣

ប៉ារីស : ស្ថាប័នវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ UNESCO បាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃសៅរ៍នេះថា ការសម្លាប់អ្នកកាសែតទូទាំងពិភពលោកបានកើនឡើងក្នុងឆ្នាំ ២០២២-២៣ បើធៀបនឹងរយៈពេលពីរឆ្នាំមុន។

របាយការណ៍នេះរកឃើញថា អ្នកកាសែតចំនួន ១៦២នាក់ត្រូវបានសម្លាប់ពេលកំពុងធ្វើការ កើនឡើង ៣៨ភាគរយ ដែលនេះជារឿងគួរឱ្យព្រួយបារម្ភ។

អគ្គនាយក UNESCO លោកស្រី Audrey Azoulay បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងឆ្នាំ ២០២២ និង ២០២៣ អ្នកកាសែតម្នាក់ត្រូវបានសម្លាប់រៀងរាល់ ៤ថ្ងៃម្តង ដោយសារការធ្វើការងារសំខាន់របស់ពួកគេ ដើម្បីស្វែងរកការពិតបង្ហាញសាធារណៈជន។

ជាមួយគ្នានេះ លោកស្រី Azoulay បបានជបានជំរុញប្រទេសនានាធ្វើសកម្មភាពឱ្យ បាន ច្រើន បន្ថែមទៀត ដើម្បី ធានា ថា ឧក្រិដ្ឋកម្ម ទាំងនេះ នឹងមិនអាចជៀសផុតពីសំណាញ់ច្បាប់បានឡើយ។

ករណីសម្លាប់អ្នកកាសែតច្រើនជាងគេ គឺនៅតំបន់អាមេរិកឡាទីន និងការ៉ាបៀន ដែលមានចំនួន ៦១នាក់ក្នុងរយៈពេល ២ឆ្នាំ ខណៈដែលតំបន់លើពិភពលោកមានការស្លាប់តិចតួចបំផុត គឺនៅអាមេរិកខាងជើង និងអឺរ៉ុបខាងលិចមដែលមានការសម្លាប់ចំនួន ៦នាក់។

របាយការណ៍ក៏បានរកឃើញដែរថា អ្នកកាសែតដែលត្រូវបានសម្លាប់ភាគច្រើននៅក្នុងតំបន់ជម្លោះក្នុងឆ្នាំ ២០២៣ ហើយវាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ដែលមានអ្នកកាសែតស្លាប់ដល់ទៅ ៤៤នាក់ ឬ ៥៩ភាគរយនៃចំនួនសរុបក្នុងឆ្នាំនោះ។

ក្នុងចំណោមអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២២-២៣ មាន ១៤នាក់ជាស្ត្រី ស្មើនឹង ៩ភាគរយនៃចំនួនសរុប ខណៈដែលយ៉ាងហោចណាស់ ៥នាក់ស្ថិតក្នុងចន្លោះអាយុ ពី ១៥ ដល់ ២៤ឆ្នាំ។

ការសម្លាប់អ្នកកាសែតស្ទើរតែទាំងអស់ គឺមិនអាចដោះស្រាយបានទេ ដោយ ៨៥ភាគរយនៃករណីដែលកំណត់ដោយអង្គការ UNESCO ចាប់តាំងពីឆ្នាំ ២០០៦ នៅតែមិនទាន់ដោះស្រាយ ឬត្រូវបោះបង់ចោលតែម្តង៕

ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner