បិទបញ្ចប់វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ស្ទឹងត្រែង៖បន្ទាប់ពីដំណើរការរយៈពេលពីរថ្ងៃរួចមក កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិម
ជ្ឈការ និង​វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តស្ទឹង​ត្រែង ត្រូវបានបិទបញ្ចប់ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

សូមជម្រាបថា ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ មានការធ្វើបទអន្ត​រាគមន៍ពីអាជ្ញាធរឃុំ សង្កាត់ចំនួនបី ក្រុងមួយ ស្រុកចំនួនបី មន្ទីរ អង្គភាពចំនួនប្រាំបួន និងអង្គការដៃគូរអភិវឌ្ឍន៍ចំនួនបី។តាមរយៈ​បទអន្តរាគមន៍ និងការផ្លាស់មតិយោបល់ ទេវិកាបានរក​បញ្ហាប្រឈម ,មានសំណើរ និងបានកំណត់អំពីដំណោះស្រាយ ។

ឯកឧត្តមអភិបាលខេត្ត សរ សុពុត្រា បានគូសបញ្ជាក់ថា ការរៀបចំ​វេទិកាថ្នាក់ខេត្តនាពេលនេះ នឹងរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​ដើម្បីធានាថា ដំណើរការកំណែទម្រង់នេះបានបោះជំហានទៅ​មុខប្រកបដោយវិជ្ជមាន និងមានការចូលរួមការ​គាំទ្រ និង​ការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នា​រៀបចំនិងពង្រឹងអភិបាលកិច្ចនៅ​មូលដ្ឋាន កាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន៕
ដោយ៖ ដេង ម៉ាវិន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner