ស្នងការនគរបាលខេត្តកំពង់ធំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ទិសដៅបន្ត
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ចេញទិសដៅការងារសម្រាប់ខែវិច្ឆិកានៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការនគរបាលខេត្តបានកំណត់នូវទិសដៅបន្តទៀតដោយត្រូវយកចិត្តទុកដាក់លើការងារបង្ការសន្តិសុខ និងកិច្ចការក្នុងការទប់ស្កាត់បទល្មើសប្រចាំថ្ងៃ។ទប់ស្កាត់ល្បែងស៊ីសង ការលួចឆក់ ក្មេងទំនើង និងបទល្មើសផ្សេងៗ។គ្រប់គ្រង និងការពារពីអាវុធជាតិផ្ទុះ និងគ្រោះថ្នាក់ដោយភ្លើងឆេះជាដើម ។
លោក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការបានបញ្ជាក់ថា ចាប់ពីខែកញ្ញា រហូតដល់ខែតុលាករណីបទល្មើសបានថយចុះ និងស្ថានភាពសន្តិសុខសាធារណៈមានភាពស្ងប់ស្ងាត់៕
ដោយ៖ប៊ុនរដ្ឋា