មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បើកសម្ពោធសាកល្បងសាខាដំបូងគេបង្អស់នៅកម្ពុជា

ភ្នំពេញ ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX ដែលជាគ្លីនិកឈានមុខគេខាងផ្នែកសម្រស់ និងការវះកាត់កែសម្ផស្ស បានចាប់ផ្តើមសម្ពោធបើកដំណើរការសាខាដំបូងរបស់ខ្លួនជាផ្លូវការនៅកម្ពុជា ជាមួយនឹងការប្រារព្ធពិធីសម្ពោធសាកល្បង (Soft Opening) ដ៏អស្ចារ្យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


នេះជាការបង្ហាញពីការចាប់ផ្តើមជំហានថ្មីមួយលើសម្រស់ និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា ដែលបច្ចុប្បន្ននេះយើងមើលឃើញថាប្រជាពលរដ្ឋខ្មែរ កាន់តែមានការចាប់អារម្មណ៍មកគិតគូរលើសុខភាព និងជាពិសេសក៏រួមបញ្ចូលលើសុខភាពសម្រស់ផងដែរ ហើយការមកដល់របស់ APEX វាពិតជាពេលវេលាមួយដ៏សមស្រប ដែលអាចផ្តល់ជូនតាមតំរូវការរបស់អតិថិជនដែលមានតម្រូវការផ្ទាល់ ។
មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បានក្លាយមជ្ឈមណ្ឌលដែលមានកិត្យានុភាព និងទំនុកចិត្តបំផុតរបស់ប្រជាជនថៃ ដែលបច្ចុប្បន្នមានសាខាជាង ៥០ នៅទូទាំងប្រទេសថៃ ។ APEX មានមោទនភាពយ៉ាងក្រៃលែងក្នុងការផ្តល់នូវការព្យាបាលបែបប្រណិត ច្នៃប្រឌិត និងសុវត្ថិភាពបំផុត ដោយបានប្រើប្រាស់បច្ចេកវិទ្យាសកលចុងក្រោយបង្អស់ ដែលរួមមានចាប់ពីការធ្វើ Botox និង fillers រហូតដល់ការវះកាត់ដែលមានសុវត្ថិភាព និងគ្មានស្លាកស្នាម ដោយបំពាក់នូវឧបករណ៍ និងសំភារៈទំនើបៗដែលជាបច្ចេកវិទ្យាដ៏អស្ចារ្យ។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យជំនាញបានចែករំលែកប្រធានបទដែលគួរអោយចាប់អារម្មណ៍ដែលលើកនិយាយអំពីនិន្នាការទំនើបក្នុងផ្នែកសម្រស់ ដោយសង្កត់ធ្ងន់លើការកែប្រែបែបធម្មជាតិទាំងផ្នែកវះកាត់មុខ បច្ចេកវិជ្ជាទំនើបរបស់ APEX រួមទាំងការវះកាត់លើថ្ងាស ដែលហៅថា Endotine ជាបច្ចេកវិជ្ជាទំនើបចុងក្រោយបង្អស់ ដែលធ្វើអោយអតិថិជនស្រស់ស្អាតក្មេងជាងវ័យ ដោយមិនមានការវះកាត់ ហើយត្រូវបានគេទទួលស្គាល់ពីលទ្ធផលល្អដ៏អស្ចារ្យនេះជាច្រើន ។ លោកវេជ្ជបណ្ឌិតជំនាញៗបានចែករំលែកបទពិសោធន៍ និងជំនាញរបស់ពួកគាត់ ហើយក៏បានធ្វើការសំណេះសំណាលបង្ហាញពីអតិថិជន ដែលធ្លាប់បានទទួលយកសេវាកម្មរបស់ពួកគាត់ ។


លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Akuluck Thammasunthorn ជាសាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកវះកាត់ បានថ្លែងថា “យើងមានសេចក្តីរំភើបនិងរីករាយក្នុងការនាំយកសេវាកម្មកែសម្ផស្សលំដាប់ពិភពលោករបស់ APEX មកកាន់កម្ពុជា ។ យើងបានផ្តោតលើបច្ចេកវិទ្យាច្នៃប្រឌិត និងលទ្ធផលដែលមើលទៅដូចធម្មជាតិ នឹងផ្តល់ឱ្យអតិថិជនរបស់យើងនូវវិធិសាស្រ្តនៃការថែទាំ និងដើម្បីទទួលបានលទ្ធផលដ៍ល្អបំផុត ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Akuluck គឺជាសាស្ត្រាចារ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយដោយសារជំនាញរបស់លោក បានដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលវេជ្ជបណ្ឌិតផ្សេងទៀតនៅក្នុងផ្នែកសម្ផស្ស និងច្ចេកទេសកម្រិតខ្ពស់ ។
ស្ថាបនិក APEX Cambodia គឺលោក Jakrit Kakrut និងកញ្ញា តេង ឆេងអាន បានសម្តែងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដែលមានគុណភាពល្អបំផុត ហើយការបើកសាខាដំបូងរបស់យើងនៅក្នុងកម្ពុជា ជាការនាំយកផលិតផល និងផ្តល់សេវាកម្មផ្នែកសម្រស់មកជូនប្រជាជនកម្ពុជា ជាមួយការប្ដេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មថែរក្សាសម្រស់ និងសុខភាពដ៏ពិសេស ដើម្បីផ្លាស់ប្តូរជីវិតដោយភាពជឿជាក់ និងមានគុណតម្លៃ ។


អ្នកនាង ឡុង ម៉ានីន ដែលជាពាណិជ្ជករ និងជាសហគ្រិនអនឡាញដែលទទួលបានជោគជ័យ និងល្បីល្បាញកន្លងមក ក៏បានចាប់ដៃគូសហការជាមួយ APEX ដើម្បីជំរុញការនាំយកកេរ្ត៍ឈ្មោះកាន់តែល្បីផងដែរ។ការចូលរួមរបស់អ្នកនាង បានបញ្ជាក់ពីភាពវៃឆ្លាតផ្នែកអាជីវកម្មដ៏រឹងមាំ និងស្មារតីច្នៃប្រឌិតដែលជំរុញការពង្រីករបស់ APEX មកកម្ពុជា ។

សម្រាប់ព័ត៌មានបែន្ថម សូមទំនាក់ទំនង៖
Facebook: https://www.facebook.com/ApexMedicalCenterCambodia

ទូរស័ព្ទ៖ ០៩៦ ៧៤២ ៤៩៩៩

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner