មេUNព្រួយបារម្ភយ៉ាងខ្លាំងលើរបាយការណ៍ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី

បរទេស៖ ប្រមុខអង្គការសហប្រជាជាតិ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង លើរបាយការណ៍អំពីវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី។

កាលពីថ្ងៃអាទិត្យ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ហៅកាត់ UN បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្ដីរាយការណ៍ ពីវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរុស្ស៉ី ត្រៀមសម្រាប់ការដាក់ពង្រាយ ទៅប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន នេះបើតាមអ្នកនាំពាក្យរបស់លោក Guterres។

អ្នកនាំពាក្យ បានគូសបញ្ជាក់ថា «លោកអគ្គលេខាធិការពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពី សេចក្ដីរាយការណ៍ថាកងទ័ពកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់រុស្ស៉ី»។

ចារកម្មអាមេរិកបាននិយាយថា កងកម្លាំងកូរ៉េខាងជើងមួយចំនួនបានទៅដល់តំបន់ Kursk របស់រុស្ស៉ីហើយ ខណៈទីក្រុងវ៉ាស៊ីនតោន ចោទថា អាចមានដល់ជាង១ម៉ឺននាក់។ អាមេរិក និងកូរ៉េខាងត្បូង បានអំពាវនាវដល់កូរ៉េខាងជើង ដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ី ជាបន្ទាន់។ យ៉ាងណាមិញ ទាំងរុស្ស៊ី និងកូរ៉េខាងជើង មិនទាន់បញ្ជាក់ជាផ្លូវការថា ជារឿងពិត នៅឡើយទេ មកទល់ពេលនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner