អេត្យូពីហាមឃាត់នាំចូលឡានប្រើហ្គាស ជំរុញការប្រើឡានអគ្គិសនី

អាឌីសអាបេបា : នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើងកាលពីដើមឆ្នាំនេះ ប្រទេសអេត្យូពីបានជំរុញឱ្យប្រើប្រាស់ឡានអគ្គិសនី ដែលនេះជាកិច្ចខិតខំប្រឹងប្រែងថ្មីរបស់រដ្ឋាភិបាល ក្នុងការបញ្ឈប់យានយន្តប្រើហ្គាស។

កាលពីដើមខែនេះ រដ្ឋាភិបាលអេត្យូពីបានដំឡើងថ្លៃប្រេងឥន្ធនៈរហូតដល់ ៨% ដែលជាផ្នែកនៃផែនការបញ្ចប់ការឧបត្ថម្ភធនប្រេងឥន្ធនៈទាំងអស់ជាបណ្តើរៗនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ទ្វីបអាហ្រ្វិក។

អាជ្ញាធរ បាន អះអាង ពី ជោគជ័យ មួយ ចំនួន ក្នុង ការ អនុវត្ត ការ ហាមប្រាម រថយន្ត មិន មែនប្រើ អគ្គិសនី ចូល ប្រទេស អេត្យូពី ហើយ រថយន្ត អគ្គិសនី ជាង ១០០,០០០គ្រឿង ឥឡូវត្រូវបាននាំចូលក្នុងប្រទេសនេះជា រៀងរាល់ ខែ។

គោលដៅផ្លូវការរបស់អេត្យូពី គឺបង្កើនតួលេខនាំចូលឡានអគ្គិសនីប្រចាំខែដល់ ៥០០,០០០គ្រឿងនៅឆ្នាំ ២០៣០។ នៅពេលនោះ ទំនប់ថ្មីមួយដ៏ធំរបស់ប្រទេសអេត្យូពី ដែលសាងសង់នៅលើទន្លេនីល ត្រូវបានគេរំពឹងថា នឹងផលិតថាមពលផ្គត់ផ្គង់ប្រទេសពេញសមត្ថភាព។

បើតាមនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed ទំនប់ Grand Renaissance នឹងចាប់ផ្តើមផលិតថាមពលអគ្គិសនីលើសពី ៥,០០០មេហ្គាវ៉ាត់ក្នុងរយៈពេលមួយឆ្នាំ។ អាជ្ញាធរ និយាយ ថា សសមត្ថភាពកម្រិតនេះ នឹងជួយដល់ ការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនី៕

ប្រភព : AP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner