ជាងចម្លាក់ស្បែកគោក្រៅពីរកប្រាក់ចំណូលពីអ្នកទេសចរហើយ នៅជួយ​បង្រៀនរកុមារ និង យុវជនឱ្យចេះជំនាញដូនតាខ្មែរថែមទៀត

(ភ្នំពេញ)៖ ចម្លាក់ស្បែកជាប្រភេទ សិល្បៈប្រពៃណីបុរាណដ៏យូរលង់របស់ខ្មែរ។បច្ចុប្បន្ននេះចម្លាក់ដែលជាស្នាដៃ មរតក ដូនតា មួយបែបនេះ ក្រៅតែជាការតាំង​លក់​នូវ វត្ថុអនុស្សាវរីយ៍នានាដល់ភ្ញៀវទេសចរសម្រាប់​ជាការរកប្រាក់ចំណូល ហើយ​នោះ ក៏ជាទីកន្លែងបណ្តុះបណ្តាលកុមារ និង យុវជនឱ្យចេះចំណេះជំនាញមួយនេះ​ថែម​ទៀត ។

លោក លៀង សុជា រស់នៅភូមិឪឡោក ឃុំបាគង ស្រុក ប្រាសាទបាគង ខេត្ត សៀម​រាប ដែលប្រកបរបរចម្លាក់ស្បែកគោ១២ឆ្នាំមកហើយ ក្រៅពីមាន បទពិសោធ​ការងារ និងចំណេះជំនាញដែលបានពីរៀបសូត្រនេះធ្វើឱ្យលោកប្រកាន់យកមុខរបរនេះអាចរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារជាហូរហែរៀងរាល់ថ្ងៃ។

ក្នុងពេលកំពុងប្រកបរបរដាប់ស្បែកគោលក់នៅ សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប លោក លៀង សុជា បានឱ្យដឹងថាក្នុងការធ្វើចម្លាក់ស្បែកគោនេះអាស្រ័យទៅលើរូបតូច​រូបធំគឺ​ក្នុងមួយថ្ងៃអាចដាប់ចម្លាក់បាន២ទៅ៣រូប តែបើរូបធំត្រូវចំណាយពេលចាប់ ពី២ទៅ​៣ថ្ងៃទើបបានមួយ ។ ដោយឡែករូបចាប់ពី១ម៉ែត្រឡើងទៅចាប់​ពី៣សប្តាហ៍​រហូត​ដល់ ១ខែក៏មានដែរ។

លោក លៀង សុជាជាងចម្លាក់ស្បែកគោរូបនេះបានឱ្យដឹងបន្ថែមថាសម្រាប់​ប្រាក់​កម្រៃ​វិញគឺលោកអាចរកបានក្នុងមួយថ្ងៃចាប់ពី២០ទៅ៣០ដុល្លារ។ចំណែកថ្ងៃខ្លះ​ទៀតក៏អត់ និងថ្ងៃខ្លះទៀតដែលហេងអាចបាន ១០០ដុល្លារជាងឡើង​ទៅក៏មាន​ផងដែរ។

ក្នុងវ័យ ៣០ឆ្នាំលោក លៀង សុជា បានឱ្យដឹងដែរថាក្នុងការធ្វើសម្លាប់ស្បែកគោនេះ​អាស្រ័យ​ទៅលើរូបតូចរូបធំគឺក្នុងមួយថ្ងៃអាចម្លាក់បាន ២ទៅ ៣រូប តែបើរូបធំត្រូវ​ចំ​ណាយ​​​​​​ពេលចា់បពី​២​ទៅ៣ថ្ងៃទើបបានមួយទើបធ្វើហើយ ។ ដោយឡែករូបចាប់ពី ១ម៉ែត្រឡើងទៅចាប់ពី៣សប្តាហ៍រហូតដល់ ១ខែក៏មានដែរ ។

បុរសរូបនេះបានប្រាប់ឱ្យដឹងដែរថាសម្រាប់ស្បែកគោគឺតែងទៅទិញកន្លែងកុងស៊ីកាប់គោដោយក្នុងនេះតម្លៃមួយគីឡូក្រាម១០០០ទៅ១៥០០រៀល។បន្ទាប់ពីបានស្បែក​គោ​លោកបានយកមកហាលវាដោយចតលាតឱ្យត្រង់ បន្ទាប់មកយកមកពន្លះ​យក​សាច់ ខ្លាញ់ដែលនៅសេសសល់ចេញឱ្យអស់ព្រោះបើនៅរបស់ទាំងនេះមិនល្អទេ។ក្រោយពីនោះយកជ័រពីដើមកណ្តុរ និងដើមក្រឡាញ់ដែលមានសារជាតិចត់កុំឱ្យ​មាន​ក្លិន និងសត្វល្អិតស៊ី។សម្រាប់ចម្លាក់ស្បែកគោនេះគឺអាចរក្សាទុកបានយូរ​រហូតដល់​រាប់រយឆ្នាំ ។ រៀនបានត្រឹមថ្នាក់ទី១១ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលមិនអាច​បន្តការសិក្សាបាន និងផ្គួបផ្សំជីវភាពគ្រួសារខ្វះខាតផង បុរស រូបនេះបានចេញមក​ប្រកប​របរ​ចម្លាក់បុរាណលើស្បែកគោនេះរហូតដល់បច្ចុប្បន្ន។

គួរបញ្ជាក់ថាក្រៅពីដាប់ស្បែកគោធ្វើជាវត្ថុអនុស្សាវរីយ៍លក់ជូនទេសចរ លោកក៏បាន​បណ្តុះ​កុមារតូចៗ ២នាក់អំពីជំនាញនេះឥតគិតថ្លៃ ដើម្បីបន្សល់ទុកស្នាដៃ​ទៅយុវជន​ជំនាន់ក្រោយ។ សម្រាប់កុមារទាំង២នាក់នេះបច្ចុប្បន្នអាច​ចេះ​បានច្រើន និងពួកគេ​អាចដាប់រូបបានមួយចំនួន ហើយតាមរយៈការហាត់រៀនរូបនីមួយៗរបស់ពួកគេ ក៏អាចយកទៅដាក់លក់ឱ្យភ្ញៀវទេសចរបានប្រាក់កម្រៃទៀតផង។

លោកបានបញ្ជាក់ប្រាប់ថា កុមារាទាំង២នាក់នេះបានឆ្លៀតពេលទំនេរៗពីការសិក្សា​បានមក​ហាត់រៀនឥតសូវខានទេ។ ដោយសារតែមាន ចិត្តចង់រៀនសូត្រជាជាង​ចម្លា​ក់​​​ឃើញថាពួកគេរីកចម្រើនលឿន និងអាចក្លាយជាជាងចម្លាក់ជំនាញនៅថ្ងៃខាងមុខ​មិនពិបាក​សោះឡើយ។

សម្រាប់កុមារាទាំង២នាក់ដែលមករៀនចម្លាក់ស្បែកគោនេះម្នាក់ឈ្មោះ ផុស សេរីវណ្ណ​សក្តិ អាយុ១០ឆ្នាំរៀនថ្នាក់ទី៤ និងកុមារារ៉ូវណ្ណៈអាយុ៩ឆ្នាំ។ពួកគេម្នាក់ៗ​សុទ្ធតែប្រាប់ថាស្រឡាញ់មុខរបរជាងចម្លាក់ និងពេលនេះចង់រៀនឱ្យចេះជំនាញ​ពូកែ​ទៅថ្ងៃក្រោយ។ពួកគេបានសុំឪពុកម្តាយមករៀន និងគិតមកដល់ពេលនេះបានជិត​កន្លះឆ្នាំហើយ។

សូមបញ្ជាក់ថាស្បែកគោ ត្រូវបានគេយកមកប្រើប្រាស់ជាយូរមកហើយ ដើម្បីឆ្លាក់​ជា​​​​​​​​តួអង្គក្នុងល្ខោនស្បែកធំ។ដើម្បីបានចម្លាក់ស្បែកគោ ដំបូងឡើយគេ ត្រូវយកស្បែក​គោស្រស់ទៅហាលឲ្យស្ងួតរួចទើបគូសរូបតួអង្គ។ បន្ទាប់មក គេដាប់តាម​គំនូស​ចេញ​រូបរាង ហើយដាក់ពណ៌ និង លាបពណ៌។ចម្លាក់ស្បែកគោនេះ បានផ្ដល់ការងារឲ្យ​ពលរដ្ឋ​មួយ​ចំនួន ក្នុងឃុំ បាគង ស្រុក ប្រាសាទបាគង ខេត្ត សៀមរាប៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner