សម្ដេចធិបតី ជួបជជែកជាមួយលោក ម៉ិច ដារ៉ា ពីបញ្ហាសិទ្ធិសេរីភាព និងទំនួលខុសត្រូវអ្នកសារព័ត៌មាន ក្រោយតុលាការឱ្យនៅក្រៅឃុំ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួប​ជជែក​លេង​ជាមួយ លោក ម៉ិច ដារ៉ា លើ​ប្រធាន​បទជាច្រើន រួមទាំងសិទ្ធិសេរីភាព និងការទទួលខុស​ត្រូវរបស់​អ្នក​សារព័ត៌មាន ដែលចាំបាច់ ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់​ខ្ជាប់​នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយ ព័ត៌​មាន​ខុស​ពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស ។

សម្តេចធិបតី បានបញ្ជាក់នៅលើបណ្ដាញសង្គមនាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ៖ ខ្ញុំធ្លាប់ស្គាល់ប្អូនប្រុស ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែយើង​មិន​ដែល មានឱកាសបានអង្គុយជជែកគ្នាលេងដូចពេលនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner