វៀតណាមបញ្ចូល AI ក្នុងកម្មវិធីសិក្សាថ្នាក់តូច

ហាណូយ៖ នាយកដ្ឋានអប់រំ និងបណ្ដុះបណ្ដាល ទីក្រុងហាណូយ ប្រទេសវៀតណាម គ្រោងនឹងពង្រីកការអនុវត្តបញ្ញាសិប្បនិមិត្ត ឬ AI ក្នុងសកម្មភាពបង្រៀន និងរៀន នៅសាលា ជាច្រើនទៀត នាពេលខាងមុខ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានសាកល្បង ដោយជោគជ័យ រួមមានទាំងថ្នាក់តូចផងដែរ នេះបើតាមកាសែត VNexpress កាលពីពេលថ្មីៗនេះ។

យោងតាមនាយកដ្ឋាននេះ ទីក្រុងហាណូយ មានសាលាចំនួន ៥ ដែលសាកល្បងប្រើប្រាស់ AI ក្នុងការបង្រៀន រួមមាន សាលាមត្តេយ្យមួយ សាលាបឋមសិក្សាមួយ, អនុវិទ្យាល័យ ចំនួន ២ និង វិទ្យាល័យ ចំនួន១។

នេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ «ការកសាង និងសាកល្បងគំរូអប់រំឆ្លាតវៃ សម្រាប់មត្តេយ្យសិក្សា និងការអប់រំទូទៅ នៅទីក្រុងហាណូយ» នេះបើតាម លោក Nguyen Quang Tuan ប្រធានគម្រោង។

លោកបានមានប្រសាសន៍ថា ការងារនេះមានគោលបំណងអនុវត្តការផ្លាស់ប្តូរឌីជីថល នៅគ្រប់កម្រិតអប់រំ ក្នុងទីក្រុង។ ការសិក្សាលើវេទិកាអប់រំឆ្លាតវៃនេះ រួមមាន ទាំងទ្រឹស្តី និងមេរៀនពាក់ព័ន្ធសម្ភារៈឌីជីថល៕

ប្រភពពី VNepxress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner