យានអវកាសថតបាន “គ្រាប់ភ្នែកដ៏ចម្លែក” លើមេឃMartian

បរទេស៖ យានអវកាស របស់អង្គការ NASA បានប្រទះឃើញ គ្រាប់ភ្នែក Googly Eye ដ៏ចម្លែក នៅលើភពព្រះអង្គារ អំឡុងពេលសូរ្យគ្រាស នាពេលថ្មីៗនេះ នេះបើតាមចេញផ្សាយរបស់ CNN។

យាន Perseverance ដែលបច្ចុប្បន្ន កំពុងស្ថិតលើផ្នែកខាងលិចគែមរុករក Jezero Crater នៃភពព្រះអង្គារ បានថតវីដេអូ នៃសូរ្យគ្រាសមួយផ្នែក ដែលស្រដៀងនឹងភ្នែកដ៏អាក្រក់ កាលពីថ្ងៃទី ៣០ ខែកញ្ញា។ ប្រភពថា ជាការប្រទះឃើញ «ការក្រឡេកមើល» យ៉ាងឆាប់រហ័ស។ នៅពេលដែល Phobos ដែលជាព្រះច័ន្ទមួយ ក្នុងចំណោមព្រះច័ន្ទពីររបស់ភពព្រះអង្គារបានឆ្លងកាត់ នៅពីមុខព្រះអាទិត្យ វាបានបញ្ចេញស្រមោលរាងដូចដំឡូង នៅលើមុខព្រះអាទិត្យ ក៏ដូចជា លើផ្ទៃមេឃ Martian នៃភពព្រះអង្គារ ផងដែរ។

បើតាម CNN ការសង្កេតចុងក្រោយបង្អស់ របស់យាន Perseverance បែបនេះ គឺជាការអនុវត្តជាទំលាប់ នៃយានរុករកភពអង្គារ។ ជាមួយនឹងវីដេអូ ឬ រូបថតនីមួយៗ នៃសូរ្យគ្រាសនៅភពអង្គារ ដែលអ្នករុករកថត បានធ្វើឲ្យអ្នកតារាវិទូ អាចយល់កាន់តែច្បាស់ អំពីការផ្លាស់ប្តូរគន្លង នៃភពព្រះអង្គារ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner