រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកទឹកឱ្យក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម បន្តផលិតមាតិកា ដែលផ្តោតលើតំបន់ទេសចរណ៍, ម្ហូបអាហារ, ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ

(ភ្នំពេញ)៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ អញ្ជើញសំណេះសំណាលជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុម​អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយមានអ្នកចូលរួម ចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ការជួបជុំវេទិកាមហាគ្រួសារទេសចរណ៍​នាពេលនេះ បានបើកគេហទំព័រថ្មី រវាងក្រសួងទេសចរណ៍ជាមួយប្អូនៗ និងក្មួយៗ ជាក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្រោមការចង្អុល​បង្ហាញ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ប្អូនៗ និងក្មួយៗ ដែលជាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជានាពេលកន្លងមក និងស្នើឱ្យបន្ត​យ៉ាងផុលផុសចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំងចូលរួមយុទ្ធនាការរបស់​ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍, ម្ហូបអាហារ, ផលិតផល​អនុស្សាវរីយ៍​ដែលធ្វើដោយស្នាដៃខ្មែរ, បង្ហាញពីជីវភាពរស់នៅប្រកបដោយ​សុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner