វគ្គបណ្ដុះបណ្តាលលើកទី៣ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលលើកទី៣ស្តីពីលក្ខណៈ​វិនិច្ឆ័យ នៃការគណនាសម្រាប់ការរៀបចំ បណ្តុំសំណង់មេ ការងារ ប្រឡាយ និងសំណង់ពាក់ព័ន្ធបានប្រារព្ធបើកកាល ពីព្រឹក ថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ KAMPUS ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ លេខាធិការ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងជានាយកគម្រោងស្តង់ដា ជាតិប្រព័ន្ធធារាសាស្រ្ត ។

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាវគ្គបណ្ដុះ បណ្តាលនេះរៀបចំឡើងដោយគម្រោងស្តង់ដាប្រព័ន្ធធារា
សាស្ត្រនៅកម្ពជាដែលជាគម្រោង កិច្ចសហប្រតិបត្តិការ បច្ចេក ទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) ។វគ្គនេះមានរយៈពេល២ថ្ងៃគឺពីថ្ងៃទី៥ ដល់ថ្ងៃទី៦ខែវិច្ឆិកានិងមានការចូលរួមពីមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋាននានាក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីររាជធានី-ខេត្តទាំង២៥ សរុបចំនួន ៨០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ប៊ុន ហ៊ាន វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ក្នុងការផ្តល់និងការបំពេញបន្ថែម នូវចំណេះដឹងលើផ្នែករៀបចំផែនការ ការសិក្សាគ្រោងប្លង់ ការសាងសង់និងការគ្រប់គ្រងការ សាង សង់ប្រព័ន្ធធារាសាស្ត្រ នៅកម្ពុជាជូនដល់មន្ត្រី បច្ចេកទេសទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិរបស់ ក្រសួងធនធានទឹក និងឧតុនិយម៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner