អាជ្ញាធរខេត្តកំពង់ធំ នាំអំណោយចែកជូនប្រជាពលរដ្ឋ​៧០៤គ្រួសារ​ដែលមានជីវភាពខ្វះខាតរស់​នៅឃុំផាត់សណ្តាយ ​

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញ​ជួបសំណេះសំណាល និងនាំយកអំណោយប្រព័ន្ធ​ស្បៀងបម្រុង​កម្ពុជា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ឃុំផាត់សណ្តាយ គឺជាឃុំមួយដែលមានភូមិសាស្ត្រភ្ជាប់ទៅ​នឹង​តំបន់បឹងទន្លេសាប ដែលប្រជាពលរដ្ឋចំនួន ១,២៨២គ្រួសារពឹង​ផ្អែកលើការនេសាទជាមូលដ្ឋាន។ក្នុងសកម្មភាពផ្ទាល់កាលពី​ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់​ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាព​របស់​ប្រជាពល​រដ្ឋគ្រប់​កាលៈទេសៈ។ ការផ្ដល់ស្បៀងអាហារ​នេះគឺដោយគ្មានការបែង​ចែកជនជាតិសាសនា ឬប្រកាន់បក្សនយោបាយ ទាក់​ទាញទៅនឹង​គ្រួសារដែលជួបការលំបាកពិតប្រាកដ។

សូមជម្រាបថា អំណោយដែលចែកជូនមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ៕
ដោយ៖ប៊ុន រដ្ឋា

ads banner